ព័ត៍មានទាន់​ហេតុការណ៏
Search
ly-chanseyha

ដំណឹង​ត្រៀម​ភ្ជាប់ពាក្យ​របស់​តារា​សំដែង​ទឹកភ្នែក​ លី​ច័ន្ទ ​សីហា ​ធ្វើ​ឲ្យ​មហាជន​វិលក្បុង

ភ្នំពេញ​ ៖ ថ្មីៗ​នេះ​មាន​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​សរសេរ​ផ្សាយ​អំពី ​ជីវិត​ឯកជន​របស់​តារា​សំដែង​ទឹកភ្នែក​កញ្ញា​ លី​ច័ន្ទ សីហា​ថា នាង​បាន​និង​កំពុង​ត្រៀម​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​និង​គ្រោង​ចូល​រោងការ​នៅ​ ចុងឆ្នាំ​២០១៦​ខាងមុខ​នេះ​ ហើយ​ចំពោះ​ព័ត៌មាន​នេះ​ដែរ ​វា​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ចូលចិត្ត​តាមដាន​សកម្មភាព​របស់​តារា​សិល្បៈ ​ខ្មែរ​ឈឺក្បាល​វិលមុខ​ផង​ដែរ​ស្រប​ពេល​ដែល​ឪពុក​របស់​នាង​ចេញមុខ​ធ្វើការ​ បដិសេធ ​និង​ច្រានចោល​នោះ​។

ប្រភព​ច្បាស់​ការណ៍​មួយ​បាន​និយាយ​ ឲ្យ​ដឹង​ថា ចំពោះ​ដំណឹង​លេចឮ​ខាងលើ​នេះ​ដែរ ​គឺ​វា​បាន​ធ្លាយ​ចេញពី​បបូរមាត់​ផ្ទាល់​របស់​តារា​សំដែង​កញ្ញា​ លី​ច័ន្ទ សីហា​នា​ពេល​ដែល​នាង​ចូលរួម​នៅក្នុង​ពិធី​ក្រុង​ពាលី​ថត​រឿង​ខ្មោច​ថតកុន​ របស់​ផលិតកម្ម​មហាហង្ស​កាលពី​ចុងខែ​មីនា​នេះ​។ ក្នុង​ពេល​នោះ​ដែរ ​តារា​ទឹកភ្នែក​លី​ច័ន្ទ សីហា​បាន​ទទួល​ស្គាល់​ និង​ផ្តល់​បទសម្ភាសន៍​ដល់​បណ្ដាញ​វែបសាយ អ្នកកាសែត និង​ទស្សនាវដី្ត​ថា នាង​កំពុង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ​ហ៊ា សេង​ ដែល​ជា​មន្ត្រី​យោធា​ និង​កំពុង​បម្រើការ​ងារ​នៅ​សហរដ្ឋអាមេរិក ​ដោយ​គ្រោង​នឹង​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​នា​ពេល​ឆាប់ៗ​នេះ​ផង​ដែរ​។

គេ ​និយាយ​ទៀត​ថា លី​ច័ន្ទ សីហា​មិន​ត្រឹមតែ​បាន​បង្ហើប​អំពី​ដំណឹង​ជិត​ភ្ជាប់ពាក្យ​របស់​នាង​ឲ្យ​គេឯង ​បានដឹង​តាម​ទំព័រ​កាសែត​នោះ​ទេ ពោល​នាង​ក៏បាន​លាតត្រដាង​បន្ថែម​ពី​ចំណង​មនោសញ្ចេត​នា​ស្នេហា​ឆ្លង​ទ្វីប​ ដែល​មាន​អាយុកាល​ជិត​កន្លះ​ឆ្នាំនេះ​ឲ្យ​មហាជន​បានឃើញ​តាមរយៈ​បណ្ដាញ​ទំនាក់ ​ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀត​ផង​ ដែល​មើលទៅ​ហាក់បីដូចជា​ផ្អែមល្ហែម​ខ្លាំង​ណាស់​។ រូបថត​មួយចំនួន​ដែល​លី​ច័ន្ទ សីហា​ថត​ជាមួយ​គូស្នេហ៍​ត្រូវ​បាន​បង្ហោះ​ឡើង​នៅក្នុង​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ ​ក​របស់​នាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ទូទៅ​ចំហ​មាត់​ផ្ទៀងត្រចៀក​ចាំ​ស្តាប់​អំពី​ ដំណឹង​នេះ​។

មជ្ឈដ្ឋាន​មួយចំនួន​នាំគ្នា​និយាយ​លើក​ឡើង​ថា តើ​នេះ​វា​ជា​ការពិត​ ឬក៏​គ្រាន់​តែ​ជា​ព័ត៌មាន​ប្រឌិត​ដើម្បី​ឲ្យ​ទស្សនិកជន​ងាក​មក​ចាប់អារម្មណ៍ ​លើ​នាង​ស្រប​ពេល​ដែល​តារា​សំដែង​ទឹកភ្នែក​ល្បីឈ្មោះ​តាមរយៈ​រឿង​«​កត្តញ្ញូ ​»​ និង​រឿង​«​មរណ​មាតា​»​រូប​នេះ​ស្ងាត់​ទីផ្សារ​សិល្បៈ​អស់​ប៉ុន្មាន​ឆ្នាំ​ នោះ​។ ការ​និយាយ​ខ្សឹបខ្សៀវ​បន្ថែម​ថា គេ​នៅ​ចាំ​បាន​កាលពី​ខែ​ឧសភា ​ឆ្នាំ​២០០៩ ​លី​ច័ន្ទ សីហា​ធ្លាប់​បាន​ខកបំណង​នឹង​រឿង​ស្នេហា​ជាមួយនឹង​កូនប្រុស​លោក​ជា​ចេង​រួច​ ម្តង​មក​ហើយ​ដោយសារតែ​ចាស់ៗ​មិន​ចុង​សម្រុង​នឹង​គ្នា​រហូត​ឈាន​ទៅ​ដល់​ការ​ ផ្តាច់​ពាក្យ ​ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ម្ចាស់​សំអាងការ​ជា​តារា​សិល្បៈ​វ័យក្មេង​រូប​ នេះ​ក៏​មិន​មាន​លេចឮ​ដំណឹង​ថា​មាន​ទំនាក់​ទង​ជា​មួយ​បុរស​ណា​នោះ​ដែរ​ ពោល​ទាំង​ក្រៅ​និង​ក្នុង​រង្វង់​សិល្បៈ​។

ការ​និយាយ​ចេចចូច​ពី​ពួក​ មាត់​ស្អុយ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​និយាយ​លើកឡើង​របស់​កញ្ញា ​លី​ច័ន្ទ សីហា​រឿង​ដែល​ថា​នាង​បាន​រក​ឃើញ​បុរស​ជិះ​សេះ.ស​ ដែល​ចូលខ្លួន​មក​ស្អំ​បេះដូង ​និង​គ្រោង​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​របស់​នាង​នា​ពេល​ឆាប់ៗ​នេះ​បាន​ ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​គាំទ្រ​នាង ជាពិសេស​អ្នក​ដែល​ចូលចិត្ត​ព្រឹក​ឡើង​មិនទាន់​លុបមុខ​ទៅ​អង្គុយ​អាន​កាសែត ទស្សនាវដី្ត​ទាក់ទង​នឹង​រឿង​តារាៗ​នោះ​វិលក្បុង​ឈឺ​ក្បាល​ផង​ដែរ​ នៅ​ពេល​ដែល​លី​ច័ន្ទ​សីហា​និយាយ​ផ្សេង​ហើយ​ ឪពុក​របស់​នាង​និយាយ​ផ្សិង ពោល​គឺ​ខុសគ្នា​រហូតដល់​១៨០​ដឺក្រេ​នោះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684