Connect with us

ព័ត៌មានជាតិ

គួរ​ឲ្យ​សរសើរ អាហារដ្ឋាន​មួយ​កន្លែង​ ចេះ​ច្នៃ​រូប​សិល្បៈ​ប្លែកៗ​ទាក់ទាញ​ភ្ញៀវ​ទៅ​ញាំ​អាហារ

បានផុស

នៅ

​អាហារដ្ឋាន​មួយ​កន្លែង​នៅ​ក្រុង​កំពង់ចាម បាន​ច្នៃ​រូប​សិល្បៈ​ប្លែកៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទៅ​ញាំ​អាហារ រួម​ទាំង​បាន​ថត​រូប​ស្អាតៗ​ជួយ​ផ្សព្វផ្សាយ​ថែម​ទៀត។

ភោជនីយដ្ឋាន​​ស្មៅ​​ទន្លេ River Grass ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម ទើប​មាន​អ្នក​ស្គាល់​ច្រើន​មួយ​រយៈ​នេះ។

ក្រៅ​ពី​ការ​ទទួល​ម្ហូប​អាហារ អម​ដោយ​បរិយាកាស​ខ្យល់​ទន្លេ​មេគង្គ​ដ៏​ស្រស់ស្រាយ​ចិត្ត ភ្ញៀវ​មិន​អាច​ខកខាន​បាន​គឺ​ទៅ​ថត​រូប​សិល្បៈ​ប្លែកៗ ដែល​ត្រូវ​ច្នៃ​ប្រឌិត​ក្នុង​ភោជនីយដ្ឋាន​ផ្ទាល់​តែ​ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​ កន្លង​ទៅ​ក៏​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​លើ​ការ​កែច្នៃ​រូប​សិល្បៈ​ខ្លះ​ខុស​ពី​ទម្រង់​ដើម​។ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ចាម​ បានស្នើ​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​ស្មៅទន្លេ រុះរើ​រូប​សិប្បនិម្មិត តួប៉ម​ប្រាសាទ​នគរបាជ័យ​ដែល​ធ្វើឡើង​អំពី​ស្នោ ហើយ​ពុះ​តួប៉ម​ប្រាសាទ​ញែក​ចេញ​ជា​ ២ ​ចំណែក ខុស​នឹង​ទ្រង់ទ្រាយ​ដើម​។ ម្ចាស់ហាង​ក៏ព្រម​កែសម្រួល និងច្នៃ​សិល្បៈរូប​ថ្មី​ជំនួស​រូប​ចាស់ តាម​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ៕

រូបថត៖ ស្មៅទន្លេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម