Connect with us

ព័ត៌មានជាតិ

វី​ង​អនុញ្ញាត​ឲ្យ​អតិថិជន ​អាច​ផ្ញើ​ប្រាក់​ពី​គណនី​វី​ង ទៅ​គណនី​វី​ង​មិន​អស់ថ្លៃ​សេវា

បានផុស

នៅ

​ធនាគារ​ឯកទេស​វី​ង បាន​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា ការផ្ញើ​ប្រាក់​ពី​គណនី​វី​ង ទៅ​គណនី​វី​ង​ផ្សេងទៀត​តាមរយៈ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) នឹងមិន​អស់ថ្លៃ​សេវា​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អតិថិជន​វី​ង​ទាំងអស់​នឹង​កាន់តែ​ងាយ​ស្រួយ​ជាមួយ​ការផ្ញើ​ប្រាក់​ទៅកាន់​ដៃគូ​ម្ខាង​ទៀត​ដោយ​សេរី​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង ដោយ​គ្រាន់តែ​ចុច​ពីរ​បី​ដង​លើ​ទូរសព្ទដៃ​របស់​ពួកគេ នោះ​ពួ​កគេ​នឹង​អាច​ផ្ទេរប្រាក់​បាន​រហូតដល់​២០,០០០​ដុល្លារ​ក្នុង​មួយថ្ងៃ​។

​ការ​ផ្តល់ជូន​ដ៏​ពិសេស​នេះ​នឹង​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​ធ្វើ​ប្រតិ​ប​ត្ត​ការផ្ទេរ​ប្រាក់​តាមរយៈ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) ទៅកាន់​អតិថិជន​ដែល​មាន​គណនី​វី​ង​តែប៉ុណ្ណោះ ហើយ​ការផ្តល់ជូន​នេះ ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

​សម្រាប់​អតិថិជន​ដែល​មិនទាន់មាន កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អាច​ដំឡើង​កម្មវិធី​នេះ​ដោយ​ខ្លួនឯងបាន​យ៉ាង​ងាយស្រួល​និង​ឆាប់រហ័ស ដោយ​គ្រាន់តែ​ចូលទៅក្នុង App Store ឬ IOS រួច​ទាញយក Wing Money App និង​បំពេញ​ព័ត៌មាន​តាម​ការណែនាំ​ដើម្បី​បង្កើត​គណនី​ផ្ទាល់ខ្លួន​ជាការ​ស្រេច​។​

​ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អតិថិជន​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​វី​ង​បាន​យ៉ាង​ឆាប់រហ័ស​គ្រប់​ទីកន្លែង​ជាមួយ​ភ្នាក់ងារ​វី​ង​ជាង​៩០០០​កន្លែង​ទូទាំងប្រទេស និង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ជាមួយ ការទិញ​ទំនិញ​តាម​អន​ឡាញ បង់​វិក្កយបត្រ​ទឹក ភ្លើង សំរាម និង​សេវាកម្ម​ជាច្រើន​ផ្សេងទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម