Connect with us

ព័ត៌មានជាតិ

បង្កើត​ចលនា “ចូល​ឆ្នាំនៅ​ផ្ទះ” ដើម្បីយកឈ្នះ​ជំងឺកូវីដ សូម​បង​ប្អូនចូលរួមទាំងអស់គ្នា

បានផុស

នៅ

ការ​រាលដាល​កូវីដនៅ​ប្រទេស​កម្ពុជា បាន​បង្កើត​ក្តី​ព្រួយបារម្ភ​ពី​ផលប៉ះពាល់សុខភាពសាធារណ:ក្នុងរយ:ពេលយូរ និង​ហានិភ័យផល​រំខានដល់កំណេីនសេដ្ឋកិច្ចគ្រួសារ​ និងសង្គម​។

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​បាន​បង្កើត​ចលនាមួយ ដើម្បី​​ប្រយុទ្ធ​មេរោគដ៏​កាច​សាហាវ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយការអនុវត្តវិធានការ​ ៣ ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងកូវីដ-១៩​ ​បញ្ចៀស​ការចម្លង​ជំងឺកូវីដ-១៩ ក្នុង​សហគមន៍លោក​ជំទាវបាន​បង្កេីតចលនា​ “ ចូលឆ្នាំនៅផ្ទះ​ “ ឫ​ “​New Year at Home” សម្រាប់ថ្ងៃ​ឈប់​សម្រាក​​បុណ្យ​ចូលឆ្នាំប្រពៃណីជាតិខាងមុខ ឲ្យ​ពលរដ្ឋ​ចៀសវាង​ការជួបជុំ​គ្នា ដើម្បី​រួម​គ្នា​​បញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ អាច​ឆាប់វិលត្រឡប់ទៅការរស់នៅធម្មតាវិញ។

​ដោយ​​ចោទសួររិះគិត រដ្ឋលេខាធិការ​បាន​លើក​ពី​បញ្ហា “ហេតុអ្វីបានជាបុគ្គលខ្លះ​ មិនអនុវត្តន៍បាននូវវិធានការការពារ​ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន?”

លោក​ជំទាវ​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “បេីខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន​ ខ្ញុំប្រាកដជាធ្វេីជូនពួកគាត់​ តែបេីខ្ញុំធ្វេី​ គឺការពារបានតែរូបខ្ញុំ​ និងការពារមិនចម្លងជំងឺសាហាវនេះ​ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ”។

លោកជំទាវ​ថ្លែង​សង្កត់​ថា សុខចិត្តលំបាកក្នុងរយ:ពេលខ្លី​ នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា​ ដើម្បី​ចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង ឆាប់បានធ្វេីឱ្យមានការងេីបឡេីងវិញនូវសេដ្ឋកិច្ចគ្រួសារ​ និងសេដ្ឋកិច្ចសង្គមជាតិយេីងផងដែរ។

លោកជំទាវ​ជំរុញ​ពលរដ្ឋ​អនុវត្ត​ចលនា​ “ចូលឆ្នាំនៅផ្ទះ”​ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ឱ្យឈ្នះទាំងអស់គ្នា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

ព័ត៌មានជាតិ៦ ម៉ោង មុន

​រដ្ឋបាលរាជធានីនាំយកអំណោយសម្ដេច ហ៊ុន ម៉ាណែត ​ចែកជូនកងទ័ពជួរមុខ​ការពារព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម