Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល នឹងបង់ថ្លៃទឹកភ្លើង និងជំនួយដល់គ្រួសារនៅតំបន់បិទ និងគ្រួសារអ្នកជំងឺកូវីដ-១៩

បានផុស

នៅ

តាមរយៈការថ្លែងសារពិសេសផ្សាយផ្ទាល់ពីគេហដ្ឋាន នៅក្រុងតាខ្មៅ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា គ្រួសារប្រជាពលរដ្ឋដែលស្ថិតនៅតំបន់បិទបណ្ដោះអាសន្នដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩ចូលសហគមន៍ នឹងទទួលបានជាជំនួយនូវថវិកាជំនួយចំនួន ៣០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម មី១កេស និងត្រីខ២០កំប៉ុង និង ការចេញថ្លៃចំណាយលើថាមពលអគ្គិសនី និងទឹកស្អាត រយៈពេល២ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្ដេចតេជោបានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលនឹងជួយដល់គ្រួសារដែលមានសមាជិកជាអ្នកជំងឺកូវីដ-១៩ នូវការចេញថ្លៃចំណាយលើថាមពលអគ្គិសនី និងទឹកស្អាត រយៈពេល៣ខែ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹង អំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំ នួន ដែលបានឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

សម្រាប់ខណ្ឌមានជ័យ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចខបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។ សម្រាប់ខណ្ឌសែនសុខ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្រាប់ខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០:០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ តាមសេចក្តីសម្រេចនេះអំឡុងពេលបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីតាំងសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម