ព័ត៌មានជាតិ
ជិត៧ខែនេះសមត្ថកិច្ចឃាត់ខ្លួនមនុស្សជិត ៨ពាន់នាក់ និងរឹបអូសសារធាតុញៀនជាង៧៥៥គីឡូក្រាម
ភ្នំពេញ៖ នៅក្នុងរយៈពេលជិត ៧ខែឆ្នាំ២០២១នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង ៣ពាន់ករណី ឃាត់ខ្លួនមនុស្សជិត ៨ពាន់ នាក់ និងរឹបអូសបានសារធាតុញៀន គ្រប់ប្រភេទជាង ៧៥៥ គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត។
យោងតាមរបាយការណ៍របសគណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿង ញៀន ខុសច្បាប់ បានបង្ហាញថាចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនបានចំនួន៣៤៣៣ករណី ឃាត់មនុស្សចំនួន ៧៦៨៦នាក់ ស្រី ៤៣១នាក់ក្នុងនោះជនបរទេស ១៤៤នាក់ ស្រី ១៤នាក់ មាន ៨សញ្ជាតិ។ ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង ២២៥៧ ករណី ឃាត់ ៤៤២៣នាក់ ស្រី ២៩១នាក់ និងដាំដុះ ៣០ករណី ឃាត់ ៩នាក់ស្រី ៥នាក់។ ប្រើប្រាស់ ១១៤៦ករណី ឃាត់ ៣២៥៤ នាក់ស្រី ១៣៥នាក់។ អនុវត្ដន៍ដីកា៖ ២៤៦ដីកា ឃាត់ ២២៨នាក់ស្រី ៩នាក់។
យោងតាមរបាយការណ៍បានបន្តទៀតថាសារធាតុ ញៀនគ្រប់ប្រភេទមានទម្ងន់ ៧៥៥គីឡូ,៩៩២,០៤ក្រាមនិងកញ្ឆា ៥៧,៥២៣ដើម កញ្ឆាស្ងួត ៩៩គីឡូក្រាម ១១០,៩៥ក្រាម។
ចំពោះសម្ភារចាប់យកមាន រថយន្ដ ៦១គ្រឿង ម៉ូតូ ១០១៥ គ្រឿង ទូរស័ព្ទ ៣២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង អាវុធខ្លី ២៦ដើម អាវុធវែង ១៩ដើម(កែច្នៃ១៨ដើម)។
ឃាត់ទុកទ្រព្យសម្បត្តិមួយចំនួនដូចជា ផ្ទះនិងដី២កន្លែង ក្នុងនោះមន្ទីរ(ក៤) ផ្ទះនិងដី ១កន្លែង ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអំបិល ឃុំចារ ស្រុកព្រៃក្បាស ខេត្តតាកែវ។ផ្ទះនិងដី ១កន្លែង ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើការដុតបំផ្លាញចោលគ្រឿងញៀននិងសារធាតុគីមីផ្សំជាង៧តោននៅទីតាំងផ្លូវ៦០ម៉ែត្រ។
បើតាម លោក ឧត្តមសេនីយ៍ឯក ឈឹមសិទ្ធិ បុណ្យរឹទ្ធ ដែលជាអ្នកធ្វើរបាយការណ៍បានឱ្យដឹងថាគ្រឿងញៀន សារធាតុគីមីផ្សំនិងសារធាតុពាក់ព័ន្ធផ្សេងទៀតដែលត្រូវបំផ្លាញសរុបចំនួន៧តោន៥៥១គីឡូក្រាម៥០៦.៩៩ក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញរឹបអូសបាននាពេលកន្លងមកក្នុងនោះរួមមានសារធាតុអេរ៉ូអ៊ីនចំនួន២៩១គីឡូក្រាម៩២៣.១ក្រាម ថ្នាំក្រវីចំនួន៥គីឡូក្រាម៨០៦.៥៥ក្រាម កញ្ឆាចំនួន៨គីឡូក្រាម០៧៩.០២ក្រាម កាទីណូន ១០គីឡូក្រាម១៨៩.១២ក្រាម ថ្នាំមេតីហ្វេតាមីន ៦០២គីឡូក្រាម៨០៦.៥៥ក្រាម នីមេតាហ្សេប៉ាម ១៣គីឡូក្រាម៨២៨.៥៩ក្រាមនិង សារធាតុគីមីផ្សំចំនួន២តោន៥០០គីឡូក្រាម៨០០.៨ក្រាម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា៧ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ