Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ ចុះកិច្ចសន្យា លក់អាវុធឲ្យអ៊ុយក្រែន ទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេល៣០ឆ្នាំ

បានផុស

នៅ

ថ្លែងអំឡុងពេលទៅពិនិត្យ សហគ្រាសឧស្សាហកម្មការពារជាតិ Stalowa Wola, នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា ប្រទេសនេះ​ នឹងចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការលក់អាវុធដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ជិត ៦៣០លានដុល្លារអាមេរិក ដែលជាចំនួនធំបំផុតក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki

លោក Morawiecki និយាយថា “តាមពិតទៅ ឥឡូវនេះ យើងកំពុងចុះហត្ថលេខាលើកិច្ចសន្យានាំចេញអាវុធដ៏ធំមួយ នោះគឺកិច្ចសន្យានាំចេញអាវុធធំបំផុតក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។ នោះជាការលក់អាវុធទៅឲ្យអ៊ុយក្រែន។ អាវុធដែលត្រូវបានសាកល្បងរួចហើយនោះ នឹងមានសារសំខាន់ណាស់នៅលើសមរភូមិ ដែលភាគច្រើនទំនងជានៅភាគខាងកើតប្រទេស អ៊ុយក្រែន”។

ទោះ​បីជាយ៉ាង​ណាក៏ដោយ លោក​មិន​បាន​បញ្ជាក់ទេ​ថាតើ​អាវុធ​ប្រភេទ​ណា ​ដែល​នឹង​ត្រូវ​លក់ទៅ​ឲ្យ​អ៊ុយក្រែនក្នុង​កិច្ចសន្យា​នោះ​។

លោក Morawiecki គូសបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានដល់ការអាវុធឲ្យអ៊ុយក្រែន នឹងចំណាយដោយសហភាពអឺរ៉ុប ប៉ុន្តែអឺរ៉ុបមិនមែនចេញថ្លៃចំណាយទាំងស្រុងនោះទេ។ 

អ៊ុយក្រែនទទួលបានប្រាក់មួយផ្នែកពីសហភាពអឺរ៉ុប មួយផ្នែកទៀត គឺចំណាយពីថវិកាផ្ទាល់ខ្លួន ហើយប៉ូឡូញទទួលបានប្រាក់នេះ ក្នុងគោលបំណង ជំរុញសក្តានុពលផលិតកម្មរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ លោក Zelensky ថា ការជាប់គាំងជាមួយរុស្ស៊ី មិនមែនជាជម្រើសទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម