ព័ត៌មានជាតិ
អត្រាទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ដូសទី៥របស់មន្រ្តីជួរមុខខេត្តកោះកុង នៅតែផុលផុស
ចំនួនអត្រាមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅខេត្តកោះកុង នៅតែមានសកម្មភាពចូលរួមផុលផុសដដែល ក្រោមហេតុផលវ៉ាក់សាំងជាអាវក្រោះដ៏រឹងមាំ ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ទោះបីស្ថានភាពជំងឺនេះធូរស្រាលច្រើនលើសលុបក៏ដោយ។
ដូចតាមការគ្រោងទុក នៅថ្ងៃទី៩ ខែមិថុនា នេះជាថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ដល់ក្រុមមន្រ្តីជួរមុខ និងសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកោះកុង ដែលធ្វើឡើងនៅតាមមណ្ឌលចំនួន៤កន្លែងផ្សេងគ្នា។
លោកវេជ្ជបណ្ឌិត ហម រដ្ឋា ជាប្រធានផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យប្រតិបត្តិការក្រុងខេមរភូមិន្ទ និងលោក ហៀង បុណ្ណា ជាអនុមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកោះកុង ឱ្យដឹងស្រដៀងគ្នានារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា ពួកគាត់គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់មកលើរូបខ្លួនដែលជាមន្រ្តីជួរមុខហើយងាយនឹងឆ្លងជំងឺកូវីដ១៩នេះ។
ក្រុមមន្រ្តីជំនាញទាំង២រូបខាងលើបញ្ជាក់ទៀតថា មានតែថ្នាំវ៉ាក់សាំងទេដែលធ្វើឱ្យសិរីរាង្គកាយមានភាពរឹងមាំសុាំនឹងជំងឺកូវីដ១៩បានរហូតមកដល់សព្វថ្ងៃនេះ បើគ្មានវ៉ាក់សាំងតាមរយៈការយកចិត្តទុក និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ម្ល៉េះប្រទេសកម្ពុជាមិនទៅជាយ៉ាងណា ព្រោះតែបញ្ហារីករាលជំងឺកូវីដ។
ទាំងលោក រដ្ឋា និងលោក បុណ្ណា សម្តែងនូវក្តីអរគុណយ៉ាងជ្រោលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ដែលបន្តផ្តល់អាទិភាពដល់រូបពួកគាត់ ក៏ដូចជាមន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទៅ បានទទួលចាក់វ៉ាក់សាំងដូសទី៥នេះ។ ទន្ទឹមនេះ មន្រ្តីជួរមុខ អំពាវនាវដល់មន្រ្តីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ យុវជន សូមមកបន្តចូលរួមមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសទាំងអស់គ្នាតាមគោលការណ៍ស្ម័គ្រចិត្ត ជៀសវាងព្រឹត្តការណ៍ ២០ កុម្ភៈ ត្រឡប់មកវិញ។
យោងតាមរបាយការណ៍លទ្ធផលចាក់វ៉ាកសាំងរបស់រដ្ឋបាលខេត្តកោះកុង គិតចាប់តាំពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ មានយុវជន និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងដូសទី៤សរុបប្រមាណ១មឺុន១ពាន់៣៣៦នាក់ ក្នុងនោះស្រ្តី៥.១៤១នាក់។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៥ នៅខេត្តកោះកុង ធ្វើឡើងនៅមណ្ឌលចំនួន៤ ពោលគឺនៅក្រុងខេមរភូមិន្ទ នៅមណ្ឌលសុខភាពស្មាច់មានជ័យ និងមណ្ឌលសុខភាពស្ទឹងវែង។ ដោយឡែកនៅស្រុកស្រែអំបិល មាននៅមណ្ឌលសុខភាពបឹងព្រាវ និងមណ្ឌលសុខភាពស្រែអំបិល៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»