Connect with us

សន្តិសុខសង្គម

បន្ត​សវនាការ​អតីត​មេបក្ស​ខ្មែរ​ក្រោក​ប្លន់​អ្នកលក់​ឡេ

បានផុស

នៅ

ភ្នំពេញ ៖ សំណុំរឿង​មេបក្ស​ខ្មែរ​ក្រោក​ប្លន់​អ្នកលក់​ឡេ យ៉ាង​កក្រើក ត្រូវបាន​ក្រុមប្រឹក្សាតុលាការ​លើកយក​មក​បន្ត​សវនាការ​នា​រសៀល​ថ្ងៃទី ០៩​មិថុនា ឆ្នាំ​២០២២​នេះ​នៅ​ចំពោះមុខ​ក្រុម​ជនជាប់ចោទ​ទាំងអស់។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោកស្រី​ចៅក្រម​ឈុន ដាវី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ និង លោក កេ​ត សុជាតិ ជា​ចៅក្រម​ប្រឹក្សា និង តំណាង​អយ្យកា​រលោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

តុលាការ​បាន​ចោទ​មេ​បក្ខ​ខ្មែរ​ក្រោក ដែលជា​មេចោរ​ប្លន់​អ្នកលក់​ឡេ​តាម​អន​ឡាញ គឺ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ចំនួន​៣ បទល្មើស ៖

១/ បទ លួច​មាន​ស្ថាន​ទម្ងន់ទោស

២/ បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត

៣/ បទ​ក្លែង​ឯកសារ​សាធារណៈ

(​តែ​ក្នុងនោះ​ក៏មាន​ជនសង្ស័យ​ខ្លះ​ត្រូវបាន​ចោទប្រកាន់​ពីបទ សមគំនិត​ក្នុង​អំពើ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ) បទ​ចោទ​កាន់​នេះ​គឺ​តាម​មាត្រា ២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ និង​មាត្រា ៦២៩ នៃ​ក្រមព្រហ្មទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​រសៀល​ថ្ងៃនេះ តុលាការ​បាន​សាកសួរ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ សុវណ្ណ រ៉ា​នុត ។ ជននេះ​បាន​សារភាព​ថា ថ្ងៃកើតហេតុ ខ្លួន​ជា​អ្នកកាន់កាំភ្លើង​ខ្លី និង​ឧបករណ៍​ផ្ដាច់​វ៉ា​យ​ហ្វា​យ​អ៊ីន​ធើ​ណិ​ត និង​សេ​វ៉ា​ទូរសព្ទ។ បន្ទាប់មក​ពួកខ្លួន​បាន​អាន​ដីកា​អោយ​អ្នកផ្ទះ​ស្ដាប់ ហើយ​គំរាម​អោយ​ពួកគេ​ចូលក្នុង​ផ្ទះ រួច​ឆក់​បុរស​ម្នាក់​ជា​ប្ដី អាន សៀវ​ម៉ី អោយ​ដួល​លើ​ឥដ្ឋ និង​ចាប់ចង​ជនរងគ្រោះ​ចំនួន​៥​នាក់ ហើយ​ឈ្មោះ នេ​ត ហៃ​មុនី និង អោ រ៉ា​ម៉ន និង​វីលៀម បាន​គំរាម​អោយ​ជនរងគ្រោះ អាន សៀវ​ម៉ី អោយ​បើក​ទូ​ដែក​ប្រមូល​គ្រឿងអលង្កា​នៅ​ជាន់​ខាងលើ តែ​ខ្លួន​មិនដឹងថា​បាន​អ្វី​ខ្លះ​ទេ។

ចំណែក​ជនជាប់ចោទ​ឈ្មោះ កេ​ត ម៉ាច ហៅ​អា​តឿ ជា​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ​គណបក្ស​ខ្មែរ​ក្រោក បាន​ឆ្លើយ​សារភាព​ថា ខ្លួន​មិនបាន​ដឹង​រឿង​មេបក្ស​រៀបចំ​ផែនការ​ប្លន់​នោះទេ តែ​នៅ​ថ្ងៃទី​២០​ធ្នូ ឆ្នាំ​២០២១​នោះ ឈ្មោះ​បូរ​ម៉ី​ជា​អ្នកទិញ​រថយន្ត​លុច​ស៊ី​ស​ពី​មេ​បាន​សុំ​ឲ្យ​ខ្លួន​ជូនទៅ​ផ្ទះ នេ​ត ហៃ​មុនី ដើម្បី​យក​រថយន្ត លុះ​បើកឡាន​ចេញ​បាន​ប្រហែល​២​គីឡូ​ស្រាប់​តែមាន​ប៉ូលីស​ដេញ​បាញ់​ពីក្រោយ​ពួកខ្លួន​ក៏​ឈប់​ឡាន​ហើយ​រត់​ចែកផ្លូវ​គ្នា​ទៅ។

ដោយឡែក​ឈ្មោះ អោ រ៉ា​ម៉ន បាន​សារភាព​ថា នៅ​ថ្ងៃកើតហេតុ​ខ្លួន​បាន​ចូលរួម​ប្លន់​ដោយបាន​ភ្ជង់​កាំភ្លើង​អាន សៀវ​ម៉ី ឲ្យ​ឡើងទៅ​ជាន់​ខាងលើ​បើក​ទូ​ដែក​យក​គ្រឿងអលង្ការ​ទាំងអស់។ ចំណែក​លុយ​មេ​មិន​ឲ្យ​យក​ទេ។ ពេល​យក​បាន​ហើយ​ពួកខ្លួន​បាន​បើកឡាន​ទៅផ្ទះ​នេ​ត ហៃ​មុនី នៅ​ព្រែក​កំ​ពិស ហើ​យ​បាន​ហៅ​ទូរសព្ទ​ទៅ​មេ​ស្រី អោយ​បើកឡាន​រ៉ង់​រូ​វែ​ពណ៌​ខ្មៅ​មក​ទទួល​ពួកគេ​ទៅផ្ទះ​វិញ លុះដល់​ថ្ងៃទី​២០​ធ្នូ​ក៏ត្រូវ​ចាប់ខ្លួន​តែម្ដង។

សវនាការ​នេះ​បាន​ផ្អាក​នៅ​វេលា​ម៉ោង​១៧​ល្ងាច ហើយ​នឹង​បន្ត​នៅ​ថ្ងៃទី ១៥​មិថុនា ឆ្នាំ​២០២២​ខាងមុខ។

សូម​រំលឹក​ថា ក្នុង​សំណុំរឿង​ប្លន់​ផ្ទះ​អ្នកលក់​ឡេ អាន សៀវ​ម៉ី មាន​ជនជាប់ចោទ​ចំនួន​៨​នាក់ ក្នុងនោះ​ទី ៖

១ / ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ហៅ​សុខ សុវណ្ណ​វ​ឌ្ឍ​នាសារ​ពង្ស ហៅ វិ​ល្លាម គ័ង ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ មុខរបរ ប្រធាន​គណៈបក្ស​ខ្មែរ​ក្រោក នឹង​ជា​មេក្លោង​ចោរប្លន់​ផ្ទះ​អ្នកលក់​ឡេ​តាម​អន​ឡាញ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រះ​ត្រ ពាំង កម្ពុ ជា​ក្រោម នឹងមាន​អាស័យដ្ឋាន​ស្នាក់នៅ បុរី​ប៉េង ហួត ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៣ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

២ / ឈ្មោះ អោ រ៉ា​ម៉ន ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មុខរបរ អ្នកបើករថយន្ត មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

៣ / ឈ្មោះ សុវណ្ណ រ៉ា​នុត ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ស្នាក់នៅ​បុរី ប៉េង ហួត ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៣ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

៤ / ឈ្មោះ សុវណ្ណ ស្រី​សុរិយោ​ព័​ណ ភេទ​ស្រី អាយុ​២៤ ឆ្នាំ (​ត្រូវជា​ប្រពន្ធ វីល្លាម គ័ង​) មុខរបរ លក់ដូរ ស្នាក់នៅ​បុរី ប៉េង ហួត ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៣ សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

៥/ ឈ្មោះ ជួន សុ​ភ័​ក្ត្រា

៦/ ឈ្មោះ នេ​ត ហៃ​មុនី​

៧/ ឈ្មោះ ខុន ចាន់​បូរ​មុ​ី​

៨/ កេ​ត ម៉ាច ហៅ​អា​តឿ​៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម