Connect with us

ព័ត៌មានជាតិ

ជំងឺ​សាហាវ​មួយ​សម្លាប់​មនុស្ស ២ លាន​នាក់​រៀងរាល់​ឆ្នាំ ក្មេង​ៗ​សម័យ​ថ្មី​កុំ​ចង់​ឡូយ សាក​ឲ្យ​សោះ

បានផុស

នៅ

វេជ្ជបណ្ឌិត ហ៊ាង រតនា ដែល​តែងតែ​ផ្តល់​ដំបូន្មាន​លើ​ការ​ថែទាំ​សុខភាព​បាន​លើក​ឡើង​ករណី​ជំងឺ​មហារីក​សួត ដែល​ធ្វើអោយមនុស្សស្លាប់ ២លាននាក់ជារៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ថា សួតគឺជាសរីរាង្គសំខាន់ ដែលមានតួនាទី​ដកដង្ហើមយក​អុកស៊ីហ្សែន​ទៅចិញ្ចឹមរាង្គកាយទាំងមូល។ តាម​លោក​វេជ្ជបណ្ឌិត​សួត​ត្រូវការតែអុកស៊ីហ្សែន​តែ​មួយមុខគត់។ វាមិនត្រូវការសារធាតុផ្សេង​ណាក្រៅពីអុកស៊ីហ្សែន​ចូលទៅកាន់វាទេ។

លោក​វេជ្ជ​បណ្ឌិត ក៏​បង្ហាញ​មូលហេតុសំខាន់ដែលធ្វើអោយកើតជំងឺមហារីកសួត មានដូចជា
1- ការជក់បារី ជាមូលហេតុសំខាន់ចំបងបំផុត
2- អ្នកទទួលផ្សែងបារីពីគេ
3- ធ្វើការកន្លែងហុយច្រើន ដូចធ្វើការជាមួយសុីម៉ង់ កម្មកររ៉ែ……
4- ការប៉ពាល់ជាមួយ Radon ហ្គាស ដែលចេញពីអ៊ុយរ៉ាញ៉ូម (ភាគច្រើននៅអាមេរិក)
5- កត្តាសួតមិនអំណោយផលពីកំណើត កត្តាតំណរពូជ
6- មេរោគមួយចំនួន
7- រលាកសួតរ៊ាំរ៉ៃ
8- ដីហុយ ផ្សែងធូប ផ្សែឡានម៉ូតូរោងចក្រ ខ្យល់ពុលមិនបរិសុទ្ធ ត្រូវផ្សែងយូរញឹកញាប់(ចុងភៅ) …………

លោក​​លើក​ពី​រោគ​សញ្ញា​ជំងឺ​មហារីក​សួត​មាន​ដូចជា៖
1- ក្អករ៊ាំរ៉ៃ
2- ក្អកធ្លាក់ឈាម
3- ហត់
4- ចុកទ្រូង
5- ដង្ហើមខ្លី
6- ឈឺក្បាល
7- ស្រកទំងន់……….
ចំណាំ: ពេលមានជំងឺសូមទៅពិនិត្យ ពិគ្រោះ និងព្យាបាលដោយគ្រូពេទ្យជំនាញ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម