អាជ្ញាធរ​ខេត្ត​សៀមរាប ព្រមាន​បិទ​ទីតាំង​កម្សាន្ត​ណា ដែល​មិន​ស្ដាប់​ការ​ណែនាំ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​សៀមរាប ព្រមាន​បិទ​ទីតាំង​កម្សាន្ត​ណា ដែល​មិន​ស្ដាប់​ការ​ណែនាំ

Published

on

អាជ្ញាធរ ខេត្ត​សៀមរាប បាន​ចុះ​ណែនាំ និង​ឃ្លាំមើល ទីតាំង​កម្សាន្ត​នានា ដើម្បី​ចូលរួម​អនុវត្ត​តាម​វិធាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ មេរោគ​កូវីដ-១៩។
 
លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​សៀមរាប ថ្លែង​ប្រាប់​អ្នក​កាសែត កាលពីយប់ថ្ងៃទី០៩ ខែ​វិច្ឆិកា​ថា អាជ្ញាធរ​ នឹង​ដក​អាជ្ញាប័ណ្ណ ព្រមទាំង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ប្រសិន​បើ​មាន​ទីតាំង​កម្សាន្ត​ណាមួយ​មិន​ស្ដាប់​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល។

​សូម​បញ្ជាក់​ថា​ ​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ ៣​វិច្ឆិកា​មក កាលពីថ្ងៃទី០៨ ខែ​វិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសុខាភិបាល បាន​ប្រកាស​ឲ្យ​ផ្អាក​សកម្មភាព​ក្លឹប​កម្សាន្ត ខារ៉ា​អូខេ រោងភាពយន្ត និង​សារមន្ទីរ នៅ​ទូទាំង​ប្រទេស ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការ​រាលដាល​ជំងឺ​កូវីដ-១៩។

​គិតត្រឹមថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ ការ​ធ្វើ​តេស្ត​​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍០៣ វិច្ឆិកា មាន​ចំនួន​សរុប១.១៦៦​នាក់ ទាំងតេស្តលើកទី១ និងលើកទី២ ហើយ​ទទួល​បាន​លទ្ធផល​ មានចំនួន១.១៤៣នាក់ ក្នុង​នោះ អ្នក​វិជ្ជមាន​វីរុស​កូវីដ​-១៩ មានចំនួន០៣នាក់ និង  អ្នកអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន១.១៤០​នាក់ រីឯវត្ថុសំណាកនៅសល់ ចំនួន២៣នាក់ នឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ៕
 
​អត្ថបទ ៖ កុសល
 

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម