រយៈពេល​០៩​ខែ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន ១.៣៣៣​ករណី – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

រយៈពេល​០៩​ខែ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន ១.៣៣៣​ករណី

Published

on

របាយការណ៍របស់មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឲ្យដឹងថា រយៈ​ពេល​៩​ខែ នាឆ្នាំ២០២០នេះ សមត្ថកិច្ចបង្រ្កាបបានករណីគ្រឿងញៀន សរុប​ចំនួន ១.៣៣៣ករណី ខណៈអ្នកពាក់ព័ន្ឋជាច្រើននាក់ទៀត ត្រូវបានឃាត់ខ្លួន។

ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧត្ដមសេនីយ៍ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឡើង​រាយការណ៍ថា ​រយៈពេល​០៩​ខែ នៃ​ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន ១.៣៣៣/១.៣១១​ករណី កើន​២២​ករណី ស្មើ ១,៦៥% ឃាត់ខ្លួន​២២០០​/២១១២​នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៤០០,៤៩/៤៣,១៣​ គ​ីឡូ​ក្រាម រួម​នឹង​មធ្យោបាយ សម្ភារ​វត្ថុតាង​មួយ​ចំនួនទៀត​។

របាយការណ៍បានឲ្យដឹងថា ​ករណី​ជួញដូរ ៧៥៩/៦៣៦​ករណី កើន ១២៣​ករណី ស្មើ​១៦% ឃាត់ខ្លួន ១១៣៦/៩៤១​នាក់ កើន ១៩៥​នាក់ ស្មើរ ១៧,១៦%​។ ករណី​សំយោគ​ កែច្នៃ​៣/១​ ករណី ឃាត់ខ្លួន ៧​នាក់​/០ ករណី​ប្រើប្រាស់ ៥៧១/៦៧៤​ករណី ឃាត់ខ្លួន ១០៥៧/១១៧១​នាក់​។ ដោយឡែក​រយៈពេល ០២​សប្ដាហ៍​ដើមខែ​តុលា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ធំៗ បាន​ចំនួន ០៥​ករណី ឃាត់ខ្លួន ១៣​នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ទម្ងន់ ២.១១៣,៣៦​គីឡូក្រាម​ (​ក្នុង​នោះ​សារធាតុ​ញៀន​ប្រភេទ​ការ​ទី​ណូន​ទម្ងន់ ១.៩០០​គីឡូក្រាម​​) ។​

ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជា​​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ កឹម​យ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គួបផ្សំ​ការដកចេញ​នូវ​វិធានការ​គន្លឹះ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ កម្លាំង​អនុវត្ត​ច្បាប់​ បាន​បើក​កិច្ចប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ យ៉ាងសកម្ម​ផុសផុល និង​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​ករណី​ធំៗ ៣០​ករណី (​ទីតាំង​កែច្នៃ ០៣​កន្លែង​) ត្រូវ​បាន​បង្ក្រាប​ ដោយ​ចាប់​យក​សារធាតុ​ញៀន​ គ្រប់​ប្រភេទ​ទម្ងន់ ​ប្រមាណ​ជាង ០២​តោន ព្រមទាំង​ចាប់​មេខ្លោង​ ចំនួន ១១​នាក់ និង​ខ្សែរយៈ​​បណ្ដាញ​ ចំនួន ៤៧​នាក់​។ ​

ដោយឡែក ការពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ជាតិ​-​អន្តរជាតិ រួមទាំង​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ក្នុង​ការ​ផ្លាស់ប្ដូរ​និង​ផ្ដល់​ព័ត៌មាន​ទាន់​ពេលវេលា គួបផ្សំ​សមត្ថភាព​បទពិសោធន៍​របស់​មន្ត្រី​អនុវត្ត​ច្បាប់ និង​ឧបករណ៍​បច្ចេកទេស​ផង​នោះ បាន​ធ្វើ​ឲ្យ​កិច្ចប្រតិបត្តិការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ករណី​លួច​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​កម្ពុជា ១៦​ករណី​ធំៗ ទៅ​ប្រទេស​ទី​៣ ត្រូវ​បាន​បង្ក្រាប ក្នុង​នោះ​តាមផ្លូវ​គោក ០៧​ករណី តាម​ផ្លូវ​អាកាស ០៣​ករណី តាម​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ចំនួន ០៥​ករណី និង​ផ្លូវទឹក​ចំនួន ០១​ករណី ដែល​មាន​បរិមាណ​សារធាតុ​ញៀន​សរុប​ប្រមាណ ២៩៣,៤២​គីឡូក្រាម​ ។​

លោកឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​លើក​ឡើងថា «​នេះ​ជា​លទ្ធផល និង​ជា​គុណសម្បត្តិ​របស់​កងកម្លាំង​​ ក្នុង​កិច្ចប្រតិបត្តិការ​កន្លង​មក​ គឺ​យើង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ ដែល​មាន​ការកើនឡើង​ជា​បន្តបន្ទាប់ ជាពិសេស​យើង​ចាប់​បាន​គ្រឿងញៀន និង​សារធាតុ​ផ្សំ​ជិត ៣​តោន​កាល​ពី​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​យើង​ក៏​នៅ​មាន​ចំណុច​ខ្វះខាត ចន្លោះប្រហោង​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ជំនាញ បច្ចេកទេស​ផង​ដែរ ដែល​ត្រូវ​ទាមទារ​ឲ្យ​កម្លាំង​យើង​ខិតខំ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ។​

នាឱកាស​នោះ​​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការរងនគរបាលជាតិ បាន​ដាក់​ទិសដៅ​បន្ត​ចំនួន​៦​ចំណុច ដល់​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ទាំងអស់ ដើម្បី​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត។

ទិសដៅ​​ទាំង ៦​ចំណុច​នោះ រួមមាន ៖ ១. បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព។ ២​. បន្ត​ជំរុញ​ការស្រាវជ្រាវ​ស៊ើបអង្កេត​បណ្តា​ករណី​ធំៗ ដែល​នៅ​សេសសល់ ដើម្បី​បង្ក្រាប​ឲ្យ​ដល់​ឫសគល់។ ៣. បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​សម្អាត​ប្រាក់ ដែលជា​ផល​នៃ​បទល្មើស​គ្រឿងញៀន​។ ៤. បន្ត​ជំរុញ​អនុវត្ត​វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការ​នាំ​ចូល ការ​លួចលាក់​កែច្នៃ និង​ការជួញដូរ​ប្រើប្រាស់​ នៅ​តាម​គោលដៅ​សប្បាយដ្ឋាន ដោយ​ត្រូវ​ពង្រឹង​ការ​តាមដាន​គ្រប់គ្រង​ត្រួតពិនិត្យ​សកម្មភាព​នៅ​តាម​បន្ទាត់​ព្រំដែន ព្រមទាំង​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​យ៉ាង​តឹងរឹង​បំផុត ដោយ​អនុវត្ត​តាម​ស្មារតី​នៃ​ពាក្យស្លោក​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ «៣​កុំ ១​រាយការណ៍​»​។ ៥. ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន ជាមួយ​ដៃគូ​សហប្រតិបត្តិការ​ទាំ​ង​ក្នុង​និង​ក្រៅ​តំបន់ ដោយ​ខិតខំ​កសាង និង​ពង្រឹង​យន្តការ​ទំនាក់ទំនង​ឲ្យ​បាន​ច្បាស់លាស់ ។ ៦. ពង្រឹងសមត្ថភាព​មន្ត្រី នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន (BLO) និង​លើកកម្ពស់​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ តាមរយៈ​ការ​បណ្តុះបណ្តាល​សមត្ថភាព​ជំនាញ​និង​ច្បាប់៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ស្រុក​ព្រៃនប់

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ10 mins ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ26 mins ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ48 mins ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានជាតិ53 mins ago

ពលរដ្ឋ​ដែល​សង្ស័យ​ខ្លួន​ជាប់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា ៩២នាក់​នៅ​បាត់​ដំបង ស្ម័គ្រ​ចិត្ត​មក​ធ្វើ​តេស្ត

ព័ត៌មានអន្ដរជាតិ1 hour ago

ក្រុមហ៊ុន Moderna ដាក់ពាក្យសុំអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនជាបន្ទាន់ក្រោយការធ្វើតេស្តបង្ហាញប្រសិទ្ធភាពលើស៩៤ភាគរយ

ព័ត៌មានពេញនិយម