នគរបាល ខេត្ត​បាត់ដំបង ឲ្យ​ពលរដ្ឋ​ប្ដឹង​រក​ភាព​ត្រឹម​ត្រូវ លើ​ករណី​អនុវត្ត​ច្បាប់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

នគរបាល ខេត្ត​បាត់ដំបង ឲ្យ​ពលរដ្ឋ​ប្ដឹង​រក​ភាព​ត្រឹម​ត្រូវ លើ​ករណី​អនុវត្ត​ច្បាប់

Published

on

ក្រុមការងារ​ប្រតិកម្មរហ័ស នៃ​ស្នងការដ្ឋាន នគរ​បាល​ខេត្ត​បាត់ដំបង បាន​ជំរុញ​ដល់​សាធារណជន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម ឲ្យ​ប្តឹង​តវ៉ា​រក​ភាព​ត្រឹម​ត្រូវ ចូល​មក​ថ្នាក់​ដឹកនាំ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ជុំវិញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក។
 
ការជំរុញនេះ បានកើតឡើងបន្ទាប់ពីមានម្ចាស់គ​ណ​នីហ្វេសប៊ុកមួយបង្ហោះរូបភាពជាឃ្លីបវីដេអូ  និងភ្ជាប់​​ការលើកឡើងចំពោះវិធានការផាក​ពិន័យ ដោយមន្រ្តីនគរបាលចរាចរណ៍ផ្លូវ​គោក នៃស្នង​ការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង ដល់រូបគាត់ក្នុងពេលបញ្ជាយា​ន ហើ​យ​មានអ្នករួមដំណើរជាមួយដែល មិនបានគោរ​ព​ច្បាប់ចរាចរណ៍ ត្រឹមត្រូវ  ។

ក្រុម​ការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន នគរ​បាល​ខេត្ត​បាត់ដំបង បានលើកឡើងថា ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក ឧត្ដមសេនីយ៍ត្រី  សាត  គឹមសាន  ស្នងការ​នគរបាល ខេត្ត​បាត់ដំបង  បាន​ចាត់​តាំង​ឱ្យ​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​ជា​បន្ទាន់​លើ​ករ​ណី​នេះ។
 
ក្រុម​ការងារ​ប្រតិកម្ម​រហ័ស បាន​លើក​ឡើង​ទៀត​ថា  ករណី​ដែល​លោក  លោកស្រី មិនសុខចិត្ត  ឬមិនបាន​យល់ព្រមចំពោះការ​អនុវត្តវិធានការផាកពិន័យ ដោយ​មន្រ្តី​នគរបាល​ចរាចរណ៍  លើ​ចំណុច​ណា​មួយ​នោះ​លោក  លោកស្រី មាន​សិទ្ធិ​ប្តឹង​តវ៉ា​រកភាពត្រឹម​ត្រូវ ចូលមកថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាល ខេត្តបាត់​ដំបង ដើម្បីពិនិត្យ និងធ្វើការ​សម្រេច​ដោះស្រាយ​ជូន​ ចំពោះ​សំណូមពរ ឬសេចក្តីតវ៉ានោះ ស្រប តាមខ្លឹម​សារ មាត្រាទី១៥ថ្មី  នៃអនុក្រិត្យ លេខ៣៩ អន ក្រ  បក  ចុះថ្ងៃទី  ១៧  ខែ  មីនា  ឆ្នាំ ២០២០  ស្តីពី ការកែ សម្រួលអនុក្រិត្យលេខ៤៤អនក្រ បក ចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧  ស្តីពីការពិន័យអន្តរ​ការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ចរាចរណ៍ ផ្លូវគោក៕


Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម