Connect with us

ព័ត៌មានជាតិ

ក្រុម​ហ៊ុនកាត់​ដេរ​សំលៀកបំពាក់​ចំនួន២ វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​៥,៨លានដុល្លារ និង​បង្កើត​ការងារ​បាន១៤៥៧​កន្លែង

បានផុស

នៅ

ភ្នំពេញ ៖ ក្រុម​ហ៊ុន​កាត់ដេរ​សំលៀកបំពាក់​ចំនួន២ បាន​ស្នើ​សុំ​វិនិយោគ​ពី គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហើយ​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ។

ដោយ​ក្រុមហ៊ុន​ទី១មាន​ឈ្មោះ SEAN ZORINA FASHION (CAMBODIA) CO., LTD. គម្រោង​កាត់ដេរ​សំលៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧៣​កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​ទី២ឈ្មោះ. HARMONY APPAREL CO., LTD. គម្រោង​កាត់ដេរ​សំលៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៨​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧៨៤​កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម