Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះ​វិហារ​រក​ឃើញ​មនុស្ស២៥នាក់ ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍៣វិច្ឆិកា មក​ធ្វើ​ចត្តា​ឡីស័ក​

បានផុស

នៅ

ព្រះវិហារ ៖ មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​វិហារ​ បាន​រកឃើញ​អ្នកសង្ស័យ​ប៉ះពាល់​ផ្ទាល់​ ឬ ប្រយោល​ពីព្រឹត្តិការណ៍​៣វិច្ឆិកា ក្នុង​ការ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ និង​ពាណិជ្ជកម្ម​ហុងគ្រី ចំនួន២៥នាក់​ ក្នុង​នោះ​បាន​ឲ្យ​ពួក​គាត់​ធ្វើ​ចត្តាឡីស័ក​កម្រិត២ នៅ​ផ្ទះសំណាក់​គ្រូបង្រៀន​ចំនួន៩នាក់ នៅ​ចត្តាឡីស័ក​កម្រិត១ នៃ​ស្រុក​គូលែន​ចំនួន១៦នាក់​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​វិហារ​។

សេចក្តី​ជូន​ដំណឹង​បាន​ឲ្យ​ដឹង​បន្តថា មន្ទីរ​សុខាភិបាល​បាន​យក​សំណាក​ពួកគាត់​បាន​ចំនួន៩នាក់ មកធ្វើ​ចត្តាឡីស័ក​កម្រិត​២ នៅផ្ទះសំណាក់​គ្រូ​បង្រៀន​ និង​បន្ត​យក​សំណាក​ពួក​គាត់​ នៅ​ព្រឹក​ស្អែក​ទៀត​សម្រាប់​អ្នក​នៅ​សេសសល់​។

ក្នុង​នោះ​ផង​ដែរ​ មន្ទីរសុខាភិបាល​ខេត្ត​ព្រះ​វិហារ​ក៏​បាន​ធ្វើ​ការ​ណែនាំ​ដល់​អ្នក​សង្ស័យ​ដែល​បាន​ប៉ះពាល់​ដោយ​ប្រយោល​ លើ​ប្រយោល ឲ្យ​គាត់​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ។

បើ​តាម​សេចក្តីជូន​ដំណឹង​របស់​មន្ទីរសុខាភិបាល​ខេត្ត​ព្រះ​វិហារ​បាន​បញ្ជាក់​ថា គិត​មក​ទល់​បច្ចុប្បន្ននេះ​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរសុខាភិបាល​ខេត្ត​ព្រះ​វិហារ​មិនទាន់​រក​ឃើញ​អ្នក​ជំងឺ​កូវីដ១៩​ពីព្រឹត្តិការណ៍ ៣វិច្ឆិកា នៅឡើយ​ទេ​។ មន្ទីរ​សុខាភិបាលខេត្ត​ព្រះ​វិហារ​ ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ក្នុង​ខេត្ត​ព្រះ​វិហារ​សូម​មេត្តា​ចូល​រួម​ការ​ពារ​ខ្លួន​ពីជំងឺ​កូវីដ​១៩ ឲ្យ​បាន​៕
ដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្ញាក់ផ្អើល ពេលដឹងតួលេខមនុស្សស្លាប់ដោយសារជំងឺមហារីក នៅវៀតណាម មួយឆ្នាំៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលការិនីខ្មែរ ២៤ នាក់ បានត្រឡប់មកដល់កម្ពុជាវិញ ដោយសុវត្ថិភាព ក្រោមការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

មកដល់ពេលនេះ មានអ្នកក្នុងបន្ទុកមន្ត្រីសាធារណៈជាង ៤ ម៉ឺននាក់ហើយ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្ស ខំប្រឹងរៀនទាំងភាសាជាតិ ឬ ភាសាបរទេស ដើម្បីជាកម្លាំងចលកររួមចំណែកអភិវឌ្ឍន៍ជាតិ

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

វប្បធម៌ ជំនឿ៣ ថ្ងៃ មុន

អាជ្ញាធរជាតិអប្សរា ចុះស្រាវជ្រាវ ព្រែកស្រមោច ព្រែកជីកបុរាណ ប្រវែង ២៣ គីឡូម៉ែត្រ

សន្តិសុខសង្គម៣ ថ្ងៃ មុន

អ្នកនាំពាក្យ៖ សមត្ថកិច្ចឃាត់ខ្លួន ប្រធានបក្សកម្លាំងជាតិ ព្រោះបង្ហោះសារញុះញង់បង្កភាពវឹកវរដល់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម