Connect with us

ព័ត៌មានជាតិ

ផ្ទុះអាវុធ៣គ្រាប់ ករណីឡោម​ព័ទ្ធ ​មេ​ខ្លោង​គ្រឿងញៀន​នៅ​ស្អាង

បានផុស

នៅ

កណ្ដាល ៖ មាន​ករណី​ផ្ទុះអាវុធ៣គ្រាប់ ដោយ​មេ​ខ្លោង​គ្រឿងញៀន បាន​បាញ់​សំដៅ​មក​លើ​សមត្ថកិច្ច ដើម្បី​ ព្យាយាម​គេចខ្លួន ចាក​ចេញពី​កន្លែង​ឡោម​ព័ទ្ធ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​បាន​ឲ្យដឹង​ថា ករណី​ផ្ទុះ​អាវុធ​​នេះ​ កើតឡើង​នៅ​វេលាម៉ោង៤និង៥០នាទី​នា​រសៀល​ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ចំណុច​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាត ខេត្តកណ្ដាល។ ក្នុង​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល​ខេត្ត​កណ្ដាល គឺជាអ្នក​ដឹក​នាំ​កម្លាំង​ចុះ​ដោយ​ផ្ទាល់។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ដំបូង​ជនសង្ស័យ​បាន​បាញ់​មក​លើ​សមត្ថកិច្ច​ចំនួន​១គ្រាប់ តែ​មិនបណ្ដាល​ឲ្យ​សមត្ថកិច្ច​រង​របួស​ឡើយ​ បន្ទាប់មក​រយៈពេល​ប្រមាណ​ជាង​១​ម៉ោង ក្រោយមក​ជនសង្ស័យ​បន្ត​បាញ់​សំដៅ​មក​លើ​សមត្ថកិច្ច​ចំនួន​២​គ្រាប់​ទៀត​។ ប្រភព​ដដែល​បាន​បន្ត​ថា ការ​បាញ់​សំដៅ​មក​រក​សមត្ថកិច្ច​នេះ គឺ​ជនសង្ស័យ​បាញ់​ដើម្បី​គំរាម​សមត្ថកិច្ច នឹង​ព្យាយាម​គេចខ្លួន ចាក​ចេញពី​កន្លែងកើតហេតុ ដែល​កំពុង​លាក់ខ្លួន។

គួរឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​ដឹក​នាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ដោយ​ផ្ទាល់​ និង​បាន​ធ្វើ​ការ​ឡោម​ព័ទ្ធ មេខ្លោង​គ្រឿងញៀន ទៅតាម​បច្ចេកទេស​ជំនាញ​ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ និង​គ្រប់​គ្រង​ស្ថានការណ៍​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ពី​ការ​បាញ់ប្រហារ​ដោយ​ជនសង្ស័យ៕
ប្រភព​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ
កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម