ទូត​ជប៉ុន ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រយ័ត្ន​ចាញ់បោកគេ រឿង​រើស​ការងារ​ធ្វើ​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ទូត​ជប៉ុន ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រយ័ត្ន​ចាញ់បោកគេ រឿង​រើស​ការងារ​ធ្វើ​

Published

on


ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យប្រជាពលរដ្ឋប្រុង ប្រយ័ត្ន ពីព្រោះអាចនឹងធ្វើឲ្យខាតបង់ប្រាក់ ដោយសារចាញ់បោកមនុស្សអាក្រក់ ទាក់ទងទៅនឹងការជ្រើសរើសបុគ្គលិករបស់ស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ និងការិយាល័យកុងស៊ុលនៅខេត្តសៀមរាប។

ស្ថានទូតបានបញ្ជាក់នៅថ្ងៃទី១០ ខែវិច្ឆិកានេះថា “ថ្មីៗនេះមានករណីមួយបានកើតឡើងដោយមានទីភ្នាក់ងារស្វែងរកការងារមួយកន្លែងតម្រូវអោយអ្នកដាក់ ពាក្យបង់ប្រាក់កម្រៃជើងសា ដើម្បីទទួលបានឱកាសការងារនៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប”។ 

ស្ថានទូតបញ្ជាក់ថា “រាល់ការជ្រើសរើសបុគ្គលិករបស់ស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ និងការិយាល័យកុងស៊ុលនៅខេត្តសៀមរាប មិនដែលធ្វើតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារទេ។ រាល់ព័ត៌មានទាំងអស់ មានផ្សព្វផ្សាយតែលើគេហទំព័រស្ថានទូត និងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាតែប៉ុណ្ណោះ។ សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ”៕

អត្ថបទ៖ កោះកែ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម