ព័ត៌មានជាតិ
ពលរដ្ឋ៨១៤ គ្រួសារ នៅសង្កាត់បឹងកន្សែង ទទួលប័ណ្ណកម្មសិទ្ធិដីធ្លី
អាជ្ញាធរខេត្តរតនគិរី ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ចំនួន៨១៤គ្រួសារ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី លោក ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងដាស់តឿនដល់ប្រជាពលរដ្ឋត្រូវចេះរក្សាទុកដាក់ឲ្យបានត្រឹមត្រូវ និងត្រូវប្រុងប្រយ័ត្ន កុំឲ្យបាត់បង់ ព្រោះវាជាមាសប្រាក់ដ៏សំខាន់សម្រាប់ជីវិតនិងម្យ៉ាងទៀតជាសិទ្ធិស្របច្បាប់ពេញលេញក្នុងការបែងចែក ឬផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួន ទៅដល់កូនចៅ ខណៈរាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពរៀបរយ សមរម្យ និងជាការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសុខដុមរមនា។
លោកបានបន្តទៀតថា ផលប្រយោជន៍ជាច្រើន ដែលប្រជាជនកំពុងទទួលបានទាំងប្រយោល និងផ្ទាល់ពីការអភិវឌ្ឍលើគ្រប់វិស័យ គឺស្ថិរភាពនយោបាយ និងសន្តិភាព ដែលជាគន្លឹះនាំមកនូវសេដ្ឋកិច្ចគ្រួសារ ក៏ដូចសង្គមជាតិ បានល្អប្រសើរ ធ្វើឲ្យការប្រកបរបររកស៊ីមិនមានការភ័យខ្លាច។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលបានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការកែលំអជីវភាពរស់នៅ។
លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា កន្លងមក មានភូមិចំនួន១២ ស្មើនឹង៨,៣៧៩ វិញ្ញាបនបត្រ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ។
លោកថា ក្នុងពេលឆាប់ៗខាងមុខ មន្ទីរគ្រោងចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចនវត្ថុ ចំនួន៦ភូមិបន្ថែមទៀត មានដូចជា៖ ភូមិប៉ាជន់ធំ ភូមិអូរជុំ, ភូមិទេសអន្លុង, ភូមិថារ៉ងជង, ភូមិអ៊ុន និងភូមិត្រាង ដែលមានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ៣,៣២៥វិញ្ញាបនបត្រ៕
អត្ថបទ ៖ អ៊ុច សាវុទ្ធ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?