Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ រកឃើញអ្នកមាន​ទំនាក់ទំនងក្នុងព្រឹត្តិការណ៍​០៣វិច្ឆិកា ជាង២០០នាក់

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា តាមរបាយការណ៍ក្រុមការងារបច្ចេកទេសសុខាភិបាលខេត្ត គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ មានប្រជាពលរដ្ឋដែលបានជួបប្រាស្រ័យ ជាមួយមន្រ្តីរាជរដ្ឋាភិបាល ដែលបានចូលរួមក្នុងព្រឹត្តិការណ៍៣វិច្ឆិកាកន្លងមកចំនួន២២០នាក់ ហើយក្នុងនោះមាន១៦នាក់ ជួបផ្ទាល់ និង២០៤នាក់ ជួបដោយប្រយោល ក្នុងនោះបានយកសំណាកចំនួន៤០នាក់ ទៅពិសោធន៍រកជំងឺកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

លោកបានបន្តទៀតថា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកសាលារៀនចំនួន៤ឃុំ រយៈពេល២សប្តាហ៍ រួមមានឃុំទួលទទឹង ឃុំរាម ឃុំឧកញ៉ា​ហេង និងឃុំព្រៃនប់ ដើម្បីទប់ស្កាត់កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានរំលឹកថា ការសម្រេចផ្អាកការសិក្សានៅតាមឃុំទាំង៤ខាងលើនេះ ដោយសារកាលពីពេលថ្មីៗនេះ មានវត្តមាន​​មន្រ្តីរដ្ឋាភិបាល ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា បានចុះទៅធ្វើការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅភូមិអុង ភូមិទួលទទឹង និងភូមិជំពូខ្មៅ ។

យ៉ាងណាក៏ដោយ លោកបានបន្តថា មន្រ្តីរាជរដ្ឋាភិបាល ដែលបានចុះជួយដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៣ខាងលើ គឺសុខភាពរបស់លោក មានស្ថានភាពធម្មតា ដោយធ្វើតេស្តសុខភាពទទួលលទ្ធផលអវិជ្ជមាន ចំនួនពីរដងរួចហើយ។

លោកបានណែនាំឲ្យប្រជាលពលរដ្ឋដែលពាក់ព័ន្ធចូលរួមសហការអនុវត្តនូវវិធានការធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយយកចិត្តទុកដាក់ហើយសមស្របតាមស្ថានភាពជាក់ស្តែង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម