ព័ត៌មានជាតិ
ស្នែងគោ ក្របី ត្រូវបានកែច្នៃជាគ្រឿង លម្អ ទទួលប្រាក់ចំណូលសមរម្យ
សិប្បកម្មក្នុងស្រុកមួយមានឈ្មោះថា សុមនា បានចាប់យកមុខរបរកែច្នៃស្នែងគោ ក្របី មកធ្វើជាគ្រឿងអលង្ការ ខ្សែក្រវាត់ វ៉ែនតា និងវត្ថុអនុស្សាវរីយ៍ ជាដើម ដែលទាក់ទាញដល់អ្នកប្រើប្រាស់១៦ឆ្នាំមកហើយ។
តាមការរៀបរាប់របស់ម្ចាស់សិប្បកម្មកែច្នៃ សុមនា ឈ្មោះ ចិន្តា បានឲ្យដឹងថា សិប្បកម្មកែច្នៃនេះ កើតឡើងរយៈ១៦ឆ្នាំមកហើយ ដែលពីមុនមកបិះក្ស័យធនទៅហើយ ដោយសារគ្មានអ្នកគាំទ្រ ទើបតែរយៈចុងក្រោយនេះឃើញថា មានអតិថិជនគាំទ្រឡើងវិញ ក្រោយពីសិប្បកម្មនេះ បានផ្លាស់ទីតាំងពីខេត្តព្រៃវែង មកនៅជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់សិប្បកម្មកែច្នៃ រូបនេះ បន្តថា សិប្បកម្មរបស់នាងធ្វើការកែច្នៃស្នែងគោ និងស្នែងក្របី ដែលទិញពីកន្លែង សត្តឃាត ដោយម៉ៅ ឬស្នែងណា ដែលល្អវែង ទិញគិតជាគូ ដោយក្នុង១គូ ៥ពាន់រៀល ទៅ១ម៉ឺនរៀល ចំពោះស្នែង ដែលអន់ទិញគិតជាការុង។
ស្នែងគោ ជាប្រភេទស្នែង ដែលមានអាយុកាលវែង អាចកែច្នៃទៅជាក្រាស់សិតសក់ គ្រឿងអង្កាំ គ្រឿងអលង្ការ ខ្សែក្រវាត់ វ៉ែនតា ហើយក្នុងចំណោមវត្ថុទាំងនេះ ខ្សែក្រវាត់ជាទីពេញនិយមច្រើន នៃអ្នកប្រើប្រាស់ អាចលក់បានថ្លៃជាងគេ ក្នុង១ខ្សែ ថ្លៃ៧៥ដុល្លារ ដោយកែច្នៃពីស្នែងគោសុទ្ធសាធ បន្ទាប់មកទៀតវ៉ែនតា ថ្លៃ៣៨ដុល្លារ ដោយពុំសូវមានអ្នកទិញច្រើនទេ ហើយចំពោះគ្រឿងអលង្ការខ្សែដៃ ខ្សែក ដែលកែច្នៃពីស្នែងគោវិញ លក់បានចាប់ពី៣ដុល្លារ ឡើងទៅ។
ដោយឡែកក្នុងខ្សែក្រវាត់មួយ អាចធ្វើការកែច្នៃក្នុងរយៈពេល១អាទិត្យប៉ុណ្ណោះ។ម្ចាស់សិប្បកម្មដដែលនេះបានបញ្ជាក់ទៀតថា ចំពោះគុណប្រយោជន៍ផលិតផលពីស្នែងនេះ អាចជួយបរិស្ថានធម្មជាតិ និងការដាក់តាំង ព្រមទាំងពាក់លម្អ ផងដែរ៕
កញ្ញា វ៉ាត
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង