ព័ត៌មានជាតិ
ជនបរទេសពាក់ព័ន្ធ Online Scams ជាង៣ម៉ឺននាក់ ត្រូវបានដេញចេញពីកម្ពុជា ខណៈ២១ម៉ឺននាក់ ចេញដោយស្ម័គ្រចិត្ត
ជនបរទេសជាង៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងមានប្រមាណជាង២១ម៉ឺននាក់ទៀត បានចាកចេញដោយស្ម័គ្រចិត្ត។ នេះជារបាយការណ៍ដែលថ្លែងឱ្យដឹងដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។

ថ្លែងនៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១១ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ” ដែលប្រារព្ធធ្វើនៅសាលមហោស្រពកោះពេជ្រ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា មកដល់ពេលនេះ តាមរយៈប្រតិបត្តិការទប់ស្កាត់ និងការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានជនបរទេសជាង២១ម៉ឺននាក់ បានស្ម័គ្រចិត្តចេញពីកម្ពុជា ហើយមានប្រមាណជាង៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ។

លទ្ធផលដែលសម្រេចបាននេះ លោក ស សុខា បានបញ្ជាក់ថា គឺកើតចេញពីការខិតខំប្រឹងប្រែងពីអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមសហការពីបណ្ដាប្រទេសជាមិត្តនានា ដោយលោក បានថ្លែងអំណរគុណដល់បណ្ដាអង្គទូតនានា ក្នុងការជួយសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកប្រជាជនសាម៉ីរបស់ខ្លួនយកទៅប្រទេសដើមវិញ។
ការបណ្ដេញចេញជនបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើយ៉ាងណាធានាការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងកិច្ចការពារសុវត្ថិភាពប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិឱ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយលុបបំបាត់ឱ្យខាងតែបាននូវរាល់ឧក្រិដ្ឋកម្ម ដែលកើតមានលើទឹកដីកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


