Connect with us

ព័ត៌មានជាតិ

ទីតាំង​កម្សាន្ត​និង​ម៉ាស្សា​ ៣៦២​កន្លែង នៅ​ភ្នំពេញ ត្រូវ​អាជ្ញាធរ​ចុះ​បិទ

បានផុស

នៅ

​​លោក ​ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ពេល​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បិទ​ទីតាំង​សេវា​កម្សាន្ត​ទេសចរណ៍​ និង​សេវាកម្ម​សុខភាព​ចំនួន​៣៦២​ទីតាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​តាមរយៈ​របាយការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១១​វិច្ឆិកា​នេះ លោក​ម៉ម វាសនា​បាន​បន្ត​ថា ​«​ដោយ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល​ និង​ក្រសួងទេសចរណ៍​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានសម្រេច​បិទ​ទីតាំង​សេវា​កម្សាន្ត​ទេសចរណ៍​និង​សេវាកម្ម​សុខភាព​ នៅ​តាម​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ ចំនួន​៣៦២​ទីតាំង​»​។ លោក​បាន​បន្ថែម​ថា​ ទីតាំង​ទាំង​៣៦២​នោះ ​រួមមាន​ហាង​ខារ៉ាអូខេ​ចំនួន​១០៩​ទីតាំង ហាង​ឌី​ស្កូ​តែ​ក​ចំនួន​៣៩ ហាង​បៀរហ្គាឌិន​ចំនួន​២១​កន្លែង ម៉ាស្សា​ចំនួន​១៨៥​កន្លែង​និង​ស្ប៉ា​ប្រមាណ​៨​កន្លែង​។ ​លោក​បាន​បញ្ជាក់​ថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ បន្ត​បិទ​និង​ឃ្លាំមើល​ទីតាំង​សេវា​កម្សាន្ត​ទេសចរណ៍​ និង​សេវាកម្ម​សុខភាព ​ដែល​នៅ​សេសសល់​ជា​បន្ត​ទៀត​។

​គួរ​បញ្ជាក់​ថា ​ការសម្រេច​បិទ​សេវា​កម្សាន្ត​ទេសចរណ៍​ និង​សេវាកម្ម​សុខភាព​ទាំងនេះ ​គឺ​ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​រថយន្តស្ទូច បើក​ទាក់ខ្សែភ្លើងបង្ក​ឲ្យ​រលំបង្គោលភ្លើងកកស្ទះចរាចរនៅផ្លូវលេខ51កែង108

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៥៩ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

Sokha Hotels

ព័ត៌មានពេញនិយម