Connect with us

ព័ត៌មានជាតិ

ទីតាំងបញ្ជល់​មាន់ បើក​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​សមត្ថកិច្ច​ចុះ​បង្ក្រាប

បានផុស

នៅ

ទីតាំង​ដែល​លប​លួច​បើក​សង្វៀន​បញ្ជល់​មាន់​ មិន​ទាន់​បាន​ប៉ុន្មាន​ផង ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បង្ក្រាប​ភ្លាម​។ ទីតាំង​នេះ​ ស្ថិត​ក្នុង​ភូមិ​តាងូវ​ក្រោម ​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក ម៉ៅ សឿត អធិការ​នគរបាល​ខ​ណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា​ករណី​បង្ក្រាប​ទីតាំង​បើក​បញ្ជល់​មាន់​នេះ ​គឺ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៧​និង​១០​នាទី​ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា ឆ្នាំ​២០២០។​ ចំណែក​អ្នកលេង​ល្បែងភ្នាល់​ ដែល​ឃាត់ខ្លួន​បាន​មាន​ដូច​ខាង​ក្រោម​

១.​ យូ លិញ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ សញ្ជាតិ​ខ្មែរឥស្លាម នៅ​ភូមិ​ព្រែក​តា​ពៅ, ២. យ៉ា សុ​ភិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ សញ្ជាតិ​ខ្មែរ នៅ​ភូមិ​ចុង​ព្រែក​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ, ៣. ឡេង រតនៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​កោះនរា សង្កាត់​និរោធ, ៤. ជ គង់ ភេទ​ប្រុស អាយុ៤២​ឆ្នាំនៅ​ភូមិ​ព្រះ​ពន្លា, ​៥. សាន ពិន​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រះ​ពន្លា។ ៦. មុត ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ៣៧​ឆ្នាំ, ៧. ជា កក្កដា ភេទ​ប្រុស អាយុ២៤​ឆ្នាំ ៨. អឿន សុវណ្ណ ភេទ​ប្រុស អាយុ២៧​ឆ្នាំ, ៩. សំ សំអឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ, ១០. ម៉ៅ ណា​រ័ត្ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ១១. ឈាង គឹម​ហៃ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ១២. ថន ភារៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ, ១៣. ភឿន សុ​ភ័ស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ, ១៤. អែម គ​ន្ធា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ អ្នក​ទាំង​៣ ស្នាក់នៅ​ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។

​លោក​អធិការ​បញ្ជាក់​ថា ​ក្នុង​ករណី​បង្ក្រាប​នេះ ​សមត្ថកិច្ច​រក​ឃើញ​មាន់​ជល់​ចំនួន​ក្បាល ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​១ ខ្នាយ​ដែក​ចំនួន​៧​គូ​និង​ស្កុតរុំ​ខ្នាយ​ចំនួន​១០​ដុំ​។​ ក្នុង​នោះ​លោក​អធិការ​ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​ជួយ​សហ​ការណ៍​ផ្ត​ល់​ព័ត៌មាន​ពី​ទីតាំង​បើក​ល្បែង​ស៊ីសង​ ដើម្បី​ឈាន​ដល់​ការ​បង្ក្រាប​ឲ្យ​អស់​ កុំ​ឲ្យ​មាន​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​ទីតាំង​កម្សាន្ត​និង​ម៉ាស្សា​ ៣៦២​កន្លែង នៅ​ភ្នំពេញ ត្រូវ​អាជ្ញាធរ​ចុះ​បិទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម