ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ អាវុធហត្ថគ្រប់រូបត្រូវតែឆ្លងកាត់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគជាមុនសិនមុនចូលអង្គភាព
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចេញនូវបទបញ្ជានិងផែនការយុទ្ធសាស្ត្រដល់មន្ត្រីអាវុធហត្ថរាជធានីនិងតាមបណ្តាខណ្ឌទាំង១៤ត្រូវតែឆ្លងកាត់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំទាំងមនុស្សទាំងយាន្តជំនិះគ្រប់ប្រភេទរួមទាំងពាក់ម៉ាសជានិច្ចខណៈធ្វើការឆ្លងកាត់ច្រកទ្វារចេញចូលអង្គភាពដើម្បីបញ្ចៀសជំងឺ កូវីដ-១៩ ឲ្យកាន់តែឆ្ងាយខណៈដែលប្រទេសជាង២០០លើពិភពលោករងគ្រោះធ្ងន់ធ្ងរនូវជំងឺកាចសាហាវកូវីដ១៩មកដល់ត្រឹមថ្ងៃនេះមានអ្នកឆ្លងរាបសិបលាននាក់ស្លាប់ជាងមួយលាននាក់ទៅហើយនោះ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចេញបទបញ្ជាជាប្រចាំថ្ងៃតែម្ដងដល់មន្ត្រីអាវុធហត្ថទាំងអស់កុំភ្លេចធ្វើអនាម័យនិងហាត់ប្រាណជាប្រចាំដើម្បីបញ្ចៀសជំងឺ កូវីដ-១៩ ក្រៅពីភារកិច្ចការពារសុខទុក្ខជូនពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោងនោះ។
លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង បានថ្លែងថា មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញគ្រប់បណ្តាខណ្ឌនិងការិយាល័យទាំងអស់ត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលធ្វើអនាម័យផ្ទាល់ខ្លួនជានិច្ចគឺរស់នៅស្អាត ហូបចុកស្អាតនិងមានកន្លែងធ្វើការស្អាតផងដែរ ដើម្បីបង្ការ ការពារ ទប់ស្កាត់ការឆ្លង មេរោគកូវីដ ១៩ (COVID-19)ដែលបានរាតត្បាតស្ទើរពេញប្រទេសនិងពិភពលោកនោះតែម្ដង។
លោកឧត្តមសេនីយ៍ឯក មេបញ្ជាការអាវុធហត្ថរាជធានីបានបញ្ជាក់បន្ថែមថា ចំពោះមន្ត្រីអាវុធដែលបម្រើការងារនៅគ្រប់បណ្តាខណ្ឌ និង ទីបញ្ជាការអាវុធហត្ថរាជធានី ទាំងអស់បើមានជំងឺផ្សេងៗពិសេសសង្ស័យនឹងជំងឺCOVID-19នោះ គឺត្រូវប្រញាប់ទៅមន្ទីរព្យាបាលរដ្ឋធំៗបន្ទាន់ដើម្បីឲ្យគ្រូពេទ្យឯកទេសតាមដានបន្តទៀត ជៀសវាងការលាក់លៀមដាច់ខាត។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ទៀតថា ការរស់នៅស្អាត ការហូបចុកស្អាត ទីកន្លែងធ្វើការស្អាត និងកន្លែងស្នាក់នៅស្អាតវានឹងឈ្នះនូវអ្វីៗទាំងអស់ពិសេសឈ្នះនៅមេរោគកូវីដ ១៩ (COVID-19) នេះតែម្តង៕
ដោយ ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ