ព័ត៌មានជាតិ
ម៉ោង ៤ ទាបភ្លឺ បើកមិនប្រយ័ត្ន បុកពីក្រោយ ស្លាប់ ០២ នាក់
ខេត្តបាត់ដំបង÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅវេលាម៉ោងប្រមាណជាង៤:០០នាទីទៀបភ្លឺថ្ងៃទី១១ខែវិច្ឆកាឆ្នាំ២០២០ត្រង់ចំណុចកំណាត់ផ្លូវជាតិ៥៧ ស្ថិតក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតន:មណ្ឌលខេត្តបាត់ដំបងរវាងរថយន្តធុនធំដូចគ្នា បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។
លោកវរ:សេនីយ៍ឯក សន និល អធិការនគរបាលស្រុករតន:មណ្ឌលប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយិនដាយពណ៍ខៀវពាក់ស្លាកលេខកំពង់ចាម៣A០៩៨៧បានខូច ហើយឈប់ចតនៅអែបខាងស្តាំដៃរួចអ្នកបើកបរបានកាច់មេឃឈើដាក់ជាសញ្ញាខាងក្រោយរថយន្តប្រមាណជា១០ម៉ែត្រ។ ខណះអ្នកបើកបរម្នាក់និងអ្នករួមដំណើរម្នាក់ទៀតកំពុងជួសជុលរថយន្ត ស្រាប់តែមានរថយន្ត១គ្រឿងទៀតបើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នាពីកើតទៅលិច បុកពីក្រោយពេញទំហឹងបង្កឲ្យអ្នករួមដំណើរម្នាក់ឈ្មោះសុខ សុភ័ណ្ឌភេទប្រុសអាយុ១៧ឆ្នាំស្នាក់នៅភូមិពន្លៃឃុំពន្លៃស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែកឈ្មោះអូន មីភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិព្រៃរំដេងឃុំព្រៃរំដេងស្រុកមេសាងខេត្តព្រៃវែងជាអ្នកបើកបររងរបួសស្រាល។
ដោយឡែកភាគីខាងរថយន្តដឹកទឹកកកម៉ាកហ៊ីយិនដាយពណ៍ស ពាក់ស្លាកលេខបាត់ដំបង៣A.២៥៤២ បើកបរដោយឈ្មោះយឹម ហេងភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅភូមិពោវាល សង្កាត់រតនះក្រុងខេត្តបាត់ដំបងបានស្លាប់នៅនឹងកន្លែងកៀបជាប់នៅក្នុងរថយន្ត និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះចាន់ ភេទប្រុសអាយុ២២ឆ្នាំរស់នៅក្នុងភូមិសង្កាត់ជាមួយគ្នារងរបួសស្រាល។
ក្រោយសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរួច បានប្រគល់សាកសពជនរងគ្រោះទាំង២នាក់ទៅឲ្យសាច់ញាតិក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យ។ ចំណែកវត្ថុតាងរថយន្តពាក់ព័ន្ធទាំង២គ្រឿងត្រូវនគរបាលជំនាញមូលដ្ឋានបញ្ជូនមកកាន់ផ្នែកការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តរងចាំការដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ