ព័ត៌មានជាតិ
អាវុធហត្ថ ដឹកជញ្ជូនម៉ាស់ ចំនួន២លាន ចែកជូនប្រជាពលរដ្ឋ
បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ចេញម៉ាសក្រណាត់ចំនួន២លានម៉ាស ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចេញប្រតិបត្តិការភ្លាមៗ។
ក្នុងប្រតិបត្តិការដឹកជញ្ជូនម៉ាស់នេះ អាវុធហត្ថរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងប្រមាណ៦០នាក់ រថយន្តដឹកជញ្ជូនធុនធំ ចំនួន៤គ្រឿង ។
ជាមួយគ្នានោះ អាវុធហត្ថរាជធានីភ្នំពេញ ក៏មិនបានធ្វេសប្រហែសក្នុងការចូលរួមការពារការរីករាលដាលនូវជំងឺឆ្លង កូវីដ-១៩ នេះដែរ ដោយទាំងមុននិងក្រោយពេលចេញបំពេញបេសកកម្ម គឺលាងដៃនឹងសាប៊ូជាប់ជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគលើសម្លៀក បំពាក់ ក៏ដូចជាសម្ភារៈប្រើប្រាស់និងមធ្យោបាយដឹកជញ្ជូន ព្រមទាំងពាក់ម៉ាស់ ត្រួតពិនិត្យកំដៅគ្រប់ៗគ្នា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យក្រសួងសុខាភិបាល បញ្ចេញម៉ាស់ចំនួន២.០០០.០០០ (ពីរលាន) ម៉ាស់ក្រណាត់ពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ។
ការបញ្ចេញម៉ាស់នេះ បានធ្វើឡើងបន្ទាប់ពីជំងឺកូវីដ-១៩ បានរីករាលដាល ក្រោយពីព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅ ដែលមកដល់ពេលនេះក្រសួងសុខាភិបាល បានរកឃើញមនុស្ស៤នាក់ហើយ ក្នុងចំណោមមនុស្សជាងមួយពាន់នាក់ ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រី មកកាន់ប្រទេសកម្ពុជា៕
អត្ថបទ ៖ កោះកែវ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត