ព័ត៌មានជាតិ
យកលុយក្លែងក្លាយបង់ថ្លៃផាកពិន័យ ប៉ូលិសឃាត់ខ្លួនឃើញទាំងគ្រឿងញៀន
បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ពន្ធករណីបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ ហើយត្រូវបានប៉ូលិសចរាចរផាកពិន័យ ក៏ស្រាប់តែយកប្រាក់ដុល្លារក្លែងក្លាយ មកបង់ថ្លៃផាកពិន័យក៏ត្រូវចាប់ខ្លួនតែម្ដង។ លុះពេលសមត្ថកិច្ចត្រួតពិនិត្យរថយន្ត ដែលរងការពិន័យស្រាប់ តែមានគ្រឿងញៀនមួយចំនួនទៀត។
សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនមកតុលាការដោយចោទប្រកាន់ពីបទ « រក្សាទុកនិងប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយ និងបទរក្សាទុកគ្រឿងញៀន » ។ ជនសង្ស័យដែលត្រូវបញ្ជូនមកតុលាការមានឈ្មោះ ម៉ៃខល អ៊ីរូហ្គោអ៊ិនវ៉ាននីណាយ៉ា (ERUGO NWANNENAYA) ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កាលពីវេលាម៉ោង១០ នឹង៥០ នាទីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចគល់ស្ពានដែកផ្លូវលេខ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចរាចរប្រចាំការគោលដៅនោះ បានធ្វើការឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាខាងលើប្រគល់ឲ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្ទាប់ពីជនបរទេសរូបនោះ បានប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយ ដែលសមត្ថកិច្ចតម្រូវឲ្យបង់ថ្លៃផាកពិន័យចរាចរបើកបរបញ្ច្រាសទិស។
ខណៈពេលកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសម្រួលចរាចរណ៍លើផ្លូវលេខ៣៧១ និងផ្លូវលេខ២១៧ (ស្ពានដែក) ស្រាប់តែបុរសជនជាតិនីហ្សេរីយ៉ា បានបើករថយន្តមួយរឿងម៉ាកព្រូសពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2BC- 9125 ម្នាក់ឯងបញ្ច្រាសទិស ពីកើតមកលិច លើផ្លូវលេខ៣៧១ ទើបធ្វើឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ហៅសួរនាំ។ ពេលនោះបុរសជនបរទេសក៏បានដកក្រដាស់ប្រាក់ដុល្លារ ១០០ឲ្យសមត្ថកិច្ច ដើម្បីធ្វើការផាកពិន័យតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចមានការសង្ស័យទៅលើក្រដាស់ប្រាក់ដុល្លារ១០០ នោះ ទំនងជាលុយក្លែងក្លាយ ក៏បានរាយការណ៍ជូនលោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាប់តែជនសង្ស័យយកលុយនោះ ហែកចោលទៅលើដី ឃើញដូច្នោះកម្លាំងសមត្ថកិច្ចក៏បានចុះ ទៅជួយអន្តរាគមន៍ នឹងឃាត់ខ្លួនជនសង្ស័យ រួចបានឆែកឆេរក្នុងរថយន្តរកឃើញកញ្ឆាចំនួន១ថង់តូចទៀត ទើបសមត្ថកិច្ចនាំទាំងមនុស្ស នឹងវត្ថុតាងទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ហើយកសាងសំណុំរឿងបញ្ជូនមកតុលាការតែម្ដង។ ឥឡូវព្រះរាជអាជ្ញាអមតុលាការកំពង់ធ្វើការសាកសួរជនសង្ស័យ៕
អត្ថបទ៖ មករា
សូមចុចអាន៖ ជនជាប់ឃុំ ១ ៦៣១នាក់ ត្រូវបញ្ជូនមកដាក់ក្នុងពន្ធនាគារដើមវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


