ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់បន្ថែមករណី ឪពុកសិស្សរៀននៅសាលាឯកជនមួយតេស្តវិជ្ជមាន កូវីដ-១៩
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលតាមរយៈបណ្តាញសង្គម Telegram បានបញ្ជាក់បន្ថែមទៅលើករណី ឪពុកសិស្ស ២នាក់រៀននៅសាលាឯកជនមួយម្តុំទួួលទំពូង រាជធានីភ្នំពេញបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ ឪពុកសិស្សរូបនោះបានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីបានជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកជំទាវបានសរសេរថា “សាលាបានបញ្ជាក់រួចហេីយ គឺតេស្តកូនគាត់ និងអ្នកពាក់ព័ន្ធមួយចំនួននោះអស់ហេីយ តែលទ្ធផលអវិជ្ជមានទេ។ រីឯសាលា ក្រសួងអប់រំក៏បានបិទរួចហេីយដែរតាំងពីថ្ងៃទី៩ មកម្ល៉េះ។ ដូចសាលាបានជូនព័ត៌មានហេីយ វិធានការសាលាបាននិងកំពុងធ្វេី រួមទាំងការតាមដានសុខភាពអ្នកដែលពាក់ព័ន្ធដែរ។ សូមសាធារណជនមេត្តាជ្រាប និងរក្សាភាពហ្នឹងនរផងចុះ។ ប្រសិនបេីមានការវិវត្តអ្វីនោះ ក្រសួងនឹងជូនព័ត៌មានដល់សាធារណជន។ សូមអរគុណ”។
យោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលឱ្យដឹងថា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «៣ វិច្ឆិកា» គិតចាប់ពីថ្ងៃទី០៤-១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានអ្នកធ្វើតេស្ត ២,៤៩៧នាក់។ ក្នុងនោះអ្នកធ្វើតេស្តលើកទី១ ចំនួន ១,៦៨០នាក់ និងលើកទី២ ចំនួន ៨១៧នាក់។ សរុបអ្នកធ្វើតេស្ត ២,៤៩៧នាក់នេះ មានវិជ្ជមានតែ ៤នាក់ប៉ុណ្ណោះ។ ក្រៅពីនោះលទ្ធផលអវិជ្ជមានទាំងអស់៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


