Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០ នៅ​ចុង​សប្តាហ៍​នេះ

បានផុស

នៅ

ភ្នំពេញ​ ៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ ២០២០ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ខាងមុខនេះ​។

យោង​តាម​សេចក្តីប្រកាស​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា ​គោលបំណង​នៃ​ការរៀបចំ​ពិព័រណ៍​នេះ គឺ​ដើម្បី​រួមចំណែក​គាំទ្រ​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ទីផ្សារ​ការងារ ពិសេស​និយោជក​ដែល​កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម ដែល​កំពុង​មាន​សន្ទុះ​តម្រូវការ​ងើបឡើង​វិញ​នៅ​តាម​វិស័យ​មួយចំនួន ទោះបី​រង​ការ​គំរាមកំហែង​ដោយ​កូ​វីដ​-១៩ ក្តី​។

http://artbees.deviantart.com/
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ​ការ​រៀប​ចំ​នេះ​គឺជា​ការ​ចូលរួមចំណែក​របស់ NEA ប្រកបដោយ​ភាព​បត់បែន ក្នុង​ការ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​វិធានការ​អនាម័យ និង​សុខភាព ស្របតាម​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

ពិព័រណ៍​ការងារ​អន​ឡាន នឹង​ដើរ​តួនាទី​ជា​អន្តរការី​យ៉ាងសកម្ម​ក្នុង​រក្សា​តុល្យភាព​ការងារ នៅក្នុង​ទីផ្សារ​ការងារ​កម្ពុ​ជាប​ច្ចុ​ប្បន្ន ដោយ​ផ្តល់​នូវ​ជម្រើស​ងាយស្រួល ដោយ​និយោជក និង​អ្នកស្វែងរក​ការងារ អាចដាក់​ពាក្យ​តាម​ប្រព័ន្ធ​អន​ឡាន​ដោយ​ចូលទៅ​កាន់​គេហទំព័រ​ពិព័រណ៍​ការងារ​ឈ្មោះ www.careerfair.nea.gov.kh ដើម្បី​មើល​ព័ត៌មាន​ជ្រើសរើស​បុគ្គលិក ស្វែងយល់​អំពី​ក្រុមហ៊ុន​ធំៗ​ដែល​តាំង​បង្ហាញ និង​ដាក់ពាក្យ​ផ្ទាល់​នៅលើ​វេ​ប​សាយ​នោះ​តែម្តង​។

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សង្ឃឹមថា​និយោជក និង អ្នកស្វែងរក​ការងារ បន្ត​គាំទ្រ និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ពិព័រណ៍​ការងារ​នេះ ស្រប​ពេល​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ជំរុញ ដំណើរការ​ទីផ្សារ​ការងារ​ឲ្យ​ប្រព្រឹត្តិ​ទៅ​ដោយ រលូន រក្សា​សុខភាព អនាម័យ និង​បង្ការ​កូ​វីដ​-១៩​។ “​យើង​ទាំងអស់គ្នា រើស​បុគ្គលិក រក​ការងារ និង​បង្ការ​ការឆ្លង​កូ​វីដ​-១៩!”​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង : 017 467 423 / 017 871 807 / 096 2155 162 ឬ www.careerfair.nea.gov.kh៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម