បុរស​ម្នាក់​រង​ការ​រិះគន់​ព្រោះ​បង្ហោះសារ​ “១ឆ្នាំ​អស់១ដុល្លារ​សម្រាប់​កុមារ​សុទ្ធ​តែ​ផុស​លើ​ហ្វេស​បុក​ថេក១០នាក់” – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​រង​ការ​រិះគន់​ព្រោះ​បង្ហោះសារ​ “១ឆ្នាំ​អស់១ដុល្លារ​សម្រាប់​កុមារ​សុទ្ធ​តែ​ផុស​លើ​ហ្វេស​បុក​ថេក១០នាក់”

Published

on

ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ឈ្មោះ​នៅ​ក្នុង ហ្វេសបុក​ថា IMan-KH រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ដោយសារ​បង្ហោះ​សារ​ថា “១ឆ្នាំអស់១ដុល្លារ សម្រាប់​កុមារ​សុទ្ធតែផុស​លើ​ហ្វេសបុក​ ហើយថេក១០នាក់​។

ក្នុងសារ​របស់​បុរស​ដែល​ត្រូវ​គេ​រិះ​គន់​ខាងលើ​នេះ ក៏​បាន​សរសេរ​ទៀត​ថា “២០ដុល្លារឲ្យស្រី​ក្នុងក្លិប​១ខែ៣ទៅ៤ដង លាក់​ឲ្យ​ស្ងាត់​ឈឹង ធ្វើល្អដើម្បីយកមុខ”។

ត្រឹម​តែ​ប៉ុន្មាន​ឃ្លា​ខាង​លើ​នេះ ធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេស​បុក​មួយចំនួន​ នាំ​គ្នា​ខឹង​សម្បារ​ និង រិះ​គន់​យ៉ាង​ចាស់​ដៃ​ទៅលើ​បុរស​ខាង​លើ ដោយ​មាន​នារី​ម្នាក់​ឈ្មោះថា “Ly Houy” បាន​សរសេរ​ ខំមិន​ ឆ្លើយ​តប​ទៅ​បុរស​ខាង​លើ​វិញ​ថា “ហើយ​ពូ​ចូល​KTV​ថត​ផុស​?​សុំទោស ចង់ដឹង​មែន​ណា​ពូ ​ម្យ៉ាងវិញទៀត​ខ្ញុំ​គិតថា ​ពួកគាត់​មិនមែន​អួត​ទេ ព្រោះ​អួត​ធ្វើ​អី​លុយ​1$​នឹង ប៉ុន្តែ​គឺ​ផុស​ដើម្បី​ឲ្យ​អ្នក​ផ្សេង​ឃើញ មាន​មនសិការ​ជួយ​សង្គម​គាត់​ចែករំលែក​បន្ត​ដែរ តែបើ​អ្នក​គ្មាន​មនសិការ​ទោះ​គេ​ចូល 100$ 1000$ ក៏​មនុស្ស​ក្រុម​នោះ​គ្មាន​ចេះ​ភ្ញាក់រលឹក​ដែរ​! ហើយ​មក​ទល់ពេលនេះ​ពួកគាត់​ម្នាក់​1$ បាន​រកលុយ​ជូន​មន្ទីរពេទ្យ​ជាង កន្លះ​សែន​ដុល្លារ​ហើយ វា​ជាការ​សាមគ្គី​ដ៏​ល្អ​មួយ​។​

​ហើយ​និយាយ​ចឹ​ង ពូ​បាន​បរិច្ចាគ​នៅ​?​”

ក្នុងនោះ​ក៏​មាន​ ខំមិន ជាច្រើនទៀត​ដែល​ប្រតិកម្ម​ជាមួយ​សារ​របស់​បុរស​ខាង​លើ​ ដោយ​បុរស​ម្នាក់​ដាក់​ឈ្មោះ​ក្នុង​ហ្វេសបុកថា “Santran Sicc” បាន​សរសេរ ខំមិន​ថា “មិនគួរណា​បុគ្គល​ដែល​បាន​ឆ្លងកាត់​ការអប់រំ​រហូត​មានឈ្មោះ​ជា​គ្រូ​ដូច​លោក​មានគំនិត​អវិជ្ជមាន​ដល់​ថ្នាក់​នឹង​សោះ ពេល​ឃើញ​លោក​ផុស​បែបនេះហើយ​ខ្ញុំ​ពិតជា​អនិច្ចា​ដល់​ឪពុកម្តាយ​របស់លោក​ណា​ស់​ដែល​គាត់​បាន​ចំណាយ​ញើស​ឈាម​បង្កើត​លោក​មកហើយ​ផ្គត់ផ្គង់​អោយ​លោក​រៀនសូត្រ​តែ​បែរជា​លោក​មានគំនិត​អវិជ្ជមាន​បែបនេះ”។

សូម​បញ្ជាក់​ថា នៅ​មាន​ Commnets និង Shares ជា​ច្រើន​ទៀត​ដែល​បាន​ធ្វើ​ការ​រិះ​គន់​បុរសខាងលើ​នេះ៕

ដោយ ៖ នាគព័ន្ធ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ2 hours ago

ម្ចាស់​ឃ្លិប​វីដេអូ​ ដែល​បែកធ្លាយ​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​សាច់​ឈាម ឬ ជាកូនស្រី​បង្កើត​របស់​លោក​ឆែម សាវុធទេ (Videos)

ព័ត៌មានជាតិ3 hours ago

អ្នក​ពាក់ព័ន្ធ​ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍​២៨​វិច្ឆិកា នៅ​ខេត្តកំពង់ចាម មានចំនួន៣៣នាក់

ព័ត៌មានជាតិ4 hours ago

លោកស្រី ឱ វណ្ណឌី​ន ​៖ ​សូមអ្នក​ដែល​ប៉ះពាល់​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​សូម​ឲ្យ​មាន​ភាពស្មោះត្រង់​

ព័ត៌មានជាតិ5 hours ago

BREAKING ៖ សម្តេច​តេ​ជោ សម្រេច​បញ្ចេញ​ម៉ាស​២​លាន​ដោយ​១​លាន​សម្រាប់​ភ្នំពេញ និង​១​លាន​សម្រាប់​ខេត្តសៀមរាប​

ព័ត៌មានជាតិ6 hours ago

លោក​ហ៊ុន​ ម៉ា​នី​ ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩

ព័ត៌មានពេញនិយម