​តុលាការកោះហៅ​លោក គឹម សុខ ឲ្យចូល​បំភ្លឺ​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

​តុលាការកោះហៅ​លោក គឹម សុខ ឲ្យចូល​បំភ្លឺ​

Published

on

លោក គឹម សុខ ដែលគេស្គាល់ថា ជាអ្នកវិភាគ​នយោបាយ និង​សង្គម​ ហើយកំពុងរស់នៅ​បែប​និរទេស​​​ខ្លួន នៅ​ក្រៅ​ប្រទេស​ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲឲ្យចូលបំភ្លឺ​នៅ​ថ្ងៃទៅ០៣ ខែធ្នូ ឆ្នាំ​២០២០​ខាងមុខ ​​ពាក់​ព័ន្ធ នឹង​បណ្ដឹង​ ​“បរិហារ​កេរ្តិ៍​ជា​សាធារណៈ” និង”ញុះ ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​សន្តិសុខ​សង្គម”​ ។នេះ​បើ​យោង​តាម​ដីកា​ ដែល​ទទួល​បាន​នៅថ្ងៃ​ទី១២ ខែវិច្ឆិកា នេះ។

ដីកាចុះ​​ថ្ងៃ​​ទី៣ ខែ​វិច្ឆិកា របស់លោក ស៊ិត វណ្ណៈ ​ព្រះ​រាជ​អាជ្ញា​រង អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​កោះ​ហៅលោក គឹម សុខ ឲ្យចូលសវនាការ​នៅវេលាម៉ោង៨ ព្រឹក ប៉ុន្តែលោក គឹម សុខ បាន​អះអាងថា នឹង​មិនចូលរួមនៅក្នុងសវនាការនោះទេ។​​​​​​

លោក គឹម សុខ អាយុ៤០ ឆ្នាំ បច្ចុប្បន្ន​កំពុង​រស់នៅ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ បន្ទាប់​ពី​ភៀស​ខ្លួន​ជាមួយ​កូន​ស្រី​ពី​ប្រទេស​កម្ពុជា​ កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៨​។

លោក​ធ្លាប់​ត្រូវ​បាន​​តុលាការ​សម្រេច​ដាក់​ទោស១៨ ខែ និង​ពិន័យ​ជាប្រាក់៨ លាន​រៀល និង​តម្រូវ​ឱ្យ​បង់​សំណង​ជំងឺ ចិត្ត២០ ម៉ឺន​ដុល្លារ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ម្តង​រួចហើយ ​ទាក់ទង​បទ ​“បរិហារ​​កេរ្តិ៍  និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍” ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ ស្ថិត​នៅ​ពីក្រោយ​ការ​ស្លាប់​របស់​​លោក​ កែម ឡី​ ហើយត្រូវ​​បាន​​ដោះ​លែង​​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​​សីហា ឆ្នាំ​២០១៨ ក្រោយ​ពី​ជាប់​ឃុំ​អស់​រយៈ​ពេល១៨ ខែ​តាម​សាល​ដីកា​របស់​តុលាការ​​៕

អត្ថបទ ៖ កោះកែវ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម