Connect with us

ព័ត៌មានជាតិ

​អង្គការ យូណេស្កូ ធ្វើយុទ្ធនាការបែបសិល្បៈប្រឆាំងនឹងការរើស​អើង

បានផុស

នៅ

​អង្គការយូណេស្កូ (UNESCO)បានចាប់ផ្តើមធ្វើយុទ្ធនាការបែបសិល្បៈមួយនៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ប្រឆាំងនឹងការរើសអើងជនបរទេស ការមាក់ងាយ និងការផ្សព្វ​ផ្សាយព័ត៌មាន​មិនពិត អំពី​ការ​រីករាល​ដាល​នៃជំងឺកូវីដ-១៩ ។​
 
តំណាង អង្គការយូណេស្កូ បាន​ឲ្យដឹងថា យុទ្ធនាការ​នេះ បាន​ចាប់ផ្តើមអស់រយៈ​ពេល២​ខែ​​​កន្លង​មក​ហើយ​ ហើយ​សង្កេត​ឃើញ​ថា​ មាន​ក្រុមមនុស្ស អង្គការ ស្ថាប័ន​មួយចំនួន​ បានស្ម័គ្រ​ចិត្ត​​នៅក្នុង​ការចូល​រួម​សហ​ការ ដើម្បីផ្សព្វផ្សាយពីការសន្ទនាបែបអន្តរវប្បធម៌ ការយោគយល់​ ​និងអធ្យាស្រ័យគ្នាទៅវិញ​ទៅ​មក។

យុទ្ធនាការ​នេះ ធ្វើ​ឡើង​ដោយ គូស ​គំនូរដីសបែប សិល្បៈបង្កប់​នូវអត្ថន័យ​​ដ៏ធំធេង ដោយ​ការ​ប្រើប្រាស់​រូប​ផ្ការីក ពាក្យពេចន៍ខ្លីៗ មានន័យមួយចំនួនទាំង ភាសាខ្មែរ និងអង់គ្លេសនិងរូបសញ្ញាផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពាក្យពេចន៍ដែលប្រើប្រាស់នោះត្រូវបានជ្រើសរើសដើម្បីបង្ហាញពីការប្រឈម ដែល​កំពុង​កើត​មាន​ក្នុង​អំឡុង​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩និងពាក្យពេចន៍វិជ្ជមាន និង​លើក​ទឹកចិត្ត​មួយ​ចំ​នួន​ពី​ប្រធាន​បទ​នៃ​យុទ្ធនាការ    “បើកបេះដូងអ្នក” (Open Your Heart)។

តំណាង​ដដែល​រូប​នោះ បានបន្តឲ្យដឹងទៀតថា ចំពោះអត្ថន័យនៃរូបផ្កាវិញ គឺយើងចង់បង្ហាញពីភាព​ផុយ​ស្រួយនៃជីវិត និងការរីកសាយភាយនៃ វីរុសនៅ ក្នុងខ្យល់។ ​ផ្ទៃជារង្វង់ និង គ្រាប់ពូជផ្កា គឺ​បង្ហាញ​ពី​ធាតុ​សំខាន់​ពីរ​នៃ​ស្លាកសញ្ញា​របស់​យុទ្ធនាការ​ ដោយក្នុងនោះមានរូបតំណាងឱ្យបេះដូង ដើម្បីបង្កើត​ឈ្មោះ​យុទ្ធនាការ “បើកបេះដូងអ្នក”៕

​អត្ថបទ ៖ វត្តី
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម