Connect with us

ព័ត៌មានជាតិ

​ម៉ាឡេស៊ី ​​តម្រូវ​ឲ្យ​ពលរដ្ឋខ្មែរ​ ​​ទូរ​ទាត់​ប្រាក់​ធ្វើ​ចត្តាឡីស័​ក ​មុន​ពេល​ចូលទៅដល់​​

បានផុស

នៅ

ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​​ប្រទេស​​ម៉ាឡេស៊ី បាន​ដឹង​​កាលពីម្សិលមិញថា ចាប់ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​នេះ​ទៅ ​​ប្រទេស​ម៉ាឡេស៊ី​ តម្រូវ​ឲ្យពលរដ្ឋខ្មែរ ​ជាពិសេសអ្នក​ដែល​​មាន​ទីលំនៅ​អចិន្ត្រៃយ៍ ឬ​បណ្តោះ​អាសន្ន​នៅ​ទីនោះ ត្រូវ​ទូរ​ទាត់​ប្រាក់​ធ្វើ​ចត្តាឡីស័​ក និង​ចំ​ណាយ​ផ្សេង​ៗ​មុន​ពេល​ចូល​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​​។ នេះបើតាម​សេចក្ដី​ជូនដំណឹង​របស់​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំនៅ​ទីក្រុង​កូឡា​ឡាំ​ពួរ ប្រ​ទេស​ម៉ាឡេស៊ី ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​តម្រូវ​ឲ្យធ្វើបែបនេះ ​ធ្វើឡើង​តាម​កំណត់ទូតលេខ KLN 56, 67 និង 79/2020 ចុះថ្ងៃទី២៣ ខែកញ្ញា, ១៥ ខែតុលា និងទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រ​សួងការ​បរទេសម៉ាឡេស៊ី និងសេចក្តីជូនដំណឹងរបស់ស្ថានទូត ចុះថ្ងៃទី២៤ ខែកញ្ញា និងទី១៦ ខែតុលា ឆ្នាំ២០​២០​ ស្តីពីការធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី ក្នុងអំឡុង ពេល​នៃការអនុវត្តបទបញ្ញាត្រួតពិនិត្យ​ការធ្វើ​ដំណើរ​ជាមួយ​លក្ខខណ្ឌ​បន្ធូរបន្ថយ (FRecovery Movernment Control Order RMCO)​។

ជាមួយគ្នានោះ ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​​ប្រទេស​​ម៉ាឡេស៊ី បាន​​​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​សិស្ស-និ​សិត្ស ពលករ​-ពល​​ការិនី រួម​ទាំង​អ្នក ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ ឬ​បណ្ដោះអាសន្ន នៅ​ប្រទេស​ម៉ាឡេស៊ី ​ឱ្យ​ដឹងផងដែរ ​ថា ការអនុវត្តបែបនេះ នឹងត្រូវធ្វើចាប់ពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ ដោយការ​បង់​ថវិកា​ថ្លៃ​ធ្វើ​ចត្តាឡីស័​ក និង​ចំ​ណាយ​ផ្សេង​ៗ​ត្រូវ​ធ្វើការ​ទូរ​ទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច MySafe Travel ឬ MyQr មា​នក្នុង កម្មវិធី MyEG Application ហើយកម្មវិធី​ទាំងនេះ អាច​រកបាន​នៅក្នុង​គេហទំព័រ​ www.​moh.​gov.​​​my ឬ www.madma.gov ឬ www.myeg.com.my ។

ស្ថានទូតកម្ពុជា បញ្ជាក់ដែរថា តម្លៃ​ធ្វើ​ចត្តាឡីស័​ក និង​ចំ​ណាយ​ផ្សេង​ៗ ត្រូវ​ធ្វើការ​ទូរ​ទាត់​មុន ពេល​ចូល​មក​ម៉ាឡេស៊ី និង​ត្រូវ​បង្ហាញ​វិ​ក័យបត្រ ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ម៉ាឡេស៊ី ពេល​មកដល់ អាកាសយាន​ដ្ឋាន​អន្តរជាតិ​៕ ​

អត្ថបទ ៖ ​កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម