ស្លាប​​​ និងសាច់មាន់ខូចគុណភាព​ជិត៣០០០ គីឡូក្រាមត្រូវបានដុតបំផ្លាញចោល – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ស្លាប​​​ និងសាច់មាន់ខូចគុណភាព​ជិត៣០០០ គីឡូក្រាមត្រូវបានដុតបំផ្លាញចោល

Published

on

ស្លាប​​​​ និងសាច់មាន់ខូចគុណភាពចំនួន២៤៩កេសស្មើនឹង២,៩៨៨គីឡូក្រាមកាលពីរសៀលថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​ត្រូវបានសមត្ថកិច្ចជំនាញដុតបំផ្លាញចោលនៅលើទីតាំងចាក់សំរាមស្ថិតក្នុង ភូមិ សាស្ត្រភូមិអូរមុន្នី១ ឃុំអន្លង់​វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ការដុតបំផ្លាញចោលស្លាបនិងសាច់មាន់ខូចគុណភាពខាងលើនេះស្ថិតក្រោមការ​ដឹក​​នាំ​​ផ្ទាល់របស់លោក គឺ ប៊ុណ្ណារ៉ា ​ព្រះរាជអាជ្ញាអម​សា​លា​ដំបូងខេត្តបាត់ដំបង​និងដោយមានការចូ​ល​រួមពីមន្រ្តីនៃមន្ទីរ​អង្គភាពជំនាញ ពាក់ព័ន្ធក្នុងខេត្តផងដែរ។

បើតាមសមត្ថកិច្ចជំនាញបានបញ្ជាក់ថា:កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២៣និង០០នាទី កំលាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកំលាំងសាខា ក.ប.ប ខេត្តបានចុះ ល្បាតនៅចំណុចភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រទះឃើញរថយន្ត១គ្រឿងម៉ាកNissan ពណ៌ខៀវស្លាកលេខចង្កូតស្តាំ កំពង់ឆ្នាំង ០០៦៧ ផលិតឆ្នាំ២០០២បើកបរក្នុងល្បឿន.លឿន។

ក្រោយពីប្រទះឃើញរថយន្តខាងលើនេះដោយគួអោយសង្ស័យសមត្ថកិច្ចជំនាញបានធ្វើការប្រដេញអស់រយៈ ពេលប្រមាណ២០នាទីទើបរថយន្តខាងលើបានឈប់ចតចោលលើចិញ្ចើមផ្លូវតែម្តង។ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសមត្ថកិច្ចបានធ្វើការឆែកឆេរ ដើម្បីពិនិត្យទើបឃើញមានផ្ទុកស្លាបនិងសាច់មាន់ដែលទុកដាក់វេចខ្ចប់មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស (គ្មានភាពត្រជាក់)ដែលស្លាបនិងសាច់មាន់ទាំងនេះបំរុងដឹកឆ្លងកាត់ខេត្តបាត់ដំបងឆ្ភោះទៅភ្នំពេញ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យតាមបញ្ចេកទេសទើបរកឃើញថាស្លាបនិងសាច់មាន់ដែលមានជំនួន ខាងលើបានខូចគុណភាពទាំងអស់ទើបសម្រេចចិត្តដុតកំទេចចោលែតម្តងចៀសវាងមានផលប៉ះពាល់ដល់ សុខភាពរបស់ប្រជាពលរដ្ឋទូទៅ៕

សៅ សារិទ្ធ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម