Connect with us

ព័ត៌មានជាតិ

ក្នុង​កិច្ច​សន្ទនា​ពិសេស​ សម្តេចតេជោ ផ្តល់​ម៉ាស​២លាន និងបរិក្ខារ​ពេទ្យ​ជូន​នាយករដ្ឋមន្ត្រី​ឡាវ​

បានផុស

នៅ

ភ្នំពេញ ៖ ក្នុង​កិច្ចសន្ទា​ពិសេស​ រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ ក៏បាន​ពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ និង​យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩ និងបាន​ផ្តល់​ម៉ាសចំនួន២លាន និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ជូន​នាយករដ្ឋមន្ត្រី​ឡាវ។

សម្តេច​​ប្រកាស​ផ្តល់​ជំនួយ​ម៉ាស​នេះ នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​ ខណៈពេល​លោក​នាយករដ្ឋមន្ត្រី​ឡាវ សួរសុខ​ទុក ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩ នេះ​បើតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​ផ្តល់ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន​របស់​សម្តេច​នៅពេលនេះ ធ្វើឡើង​ខណៈ​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ បាន​ទូរស័ព្ទ​ដោយផ្ទាល់​សាកសួរ​សុខទុក្ខ​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន នា​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នឹង​នាំយក​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​ដែល​សម្រាប់​បម្រើ​ការងារ​លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ទាំងអស់ ដឹក​តាម​យន្តហោះ​ទៅកាន់​ប្រទេស​ឡាវ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ សប្តាហ៍​ក្រោយ​។​

​ការផ្តល់​ជំនួយ​នេះ​បាន​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​ធំធេង​របស់​កម្ពុជា​នៅ​កាលៈទេសៈ​ពេលនេះ ដែល​ពិភពលោក​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩​។​

​សូម​ជំរាប​ថា លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​អ្នក​នៅ​ជុំវិញ សម្តេច​ទាំងអស់ នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​ទទួលបាន​លទ្ធផល «​អវិជ្ជមាន​»​។ សម្តេច​តេ​ជោ​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​នៅ​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​ជា​លើក​ទី​៣​។ ជា​លទ្ធផល​ទាំង​ខ្ញុំ និង​ភរិយា ក៏ដូចជា​បងប្អូន​នៅ​ជុំវិញ​គឺ​អវិជ្ជមាន​កូ​វីដ​-១៩​ទាំងអស់​»៕
កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២៦ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៣១ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៣៣ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៣៥ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម