ក្រសួងពាណិជ្ជកម្ម​ប្រកាស​លើក​ពេល​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​ឆ្នាំ​២០២០​ដោយ​គ្មាន​កំណត់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម​ប្រកាស​លើក​ពេល​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​ឆ្នាំ​២០២០​ដោយ​គ្មាន​កំណត់

Published

on

ភ្នំពេញ ​៖ ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​លើក​ពេល​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​ឆ្នាំ​២០២០​ដោយ​គ្មាន​កំណត់​ដោយសារ​ជំងឺ​កូ​វីដ​១៩​។

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​«​ក្រសួង​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ទូទៅ​បងប្អូន​ផលិត​ក៏​អាជីវករ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​ដែល​បានដាក់​ពាក្យ​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ក្នុង​ឱកាស​នៃ​ការរៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៥ ឆ្នាំ​២០២០​នៅ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​២១​ដល់​២៤​ខែវិច្ឆិកា​ឆ្នាំ ២០២០​និង​នៅ​ខេត្តព្រះវិហារ​ចាប់ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ ២០២០​ឲ្យ​បាន​ជ្រាប​ថា​អនុលោម​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ទាន់ពេលវេលា​ក្រសួងពាណិជ្ជកម្ម​សូម​ប្រកាស​លើក​ពេល​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ទាំងពីរ​ខាងលើ​រហូតដល់​មាន​សេចក្តីជូនដំណឹង​ជាថ្មី​»​។

បើ​តាម​ក្រសួងពាណិជ្ជកម្ម​សម្រាប់​ឆ្នាំនេះ​ក្រសួង​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ឆ្នាំ​២០២០​នៅតាម​បណ្តា​ខេត្ត​ចំនួន​៤​នៅ​ភូមិភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា​រួមមាន​ខេត្តមណ្ឌលគិរី រតនគីរី សៀមរាប​និង​ខេត្តព្រះវិហារ​ដើម្បី​ជំរុញ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ឲ្យ​មានការ​ទទួលស្គាល់​និង​ចូលរួម​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​និង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​គ្រប់​ប្រព័ន្ធ​រវាង​រាជធានី​ខេត្ត​ទូទាំងប្រទេស​ដើម្បី​រួមចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​បន្ទាប់ពី​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩៕
ដោយ ៖ សំអឿន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ39 mins ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ1 hour ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ2 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ2 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម