Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រកួតប្រជែង​គ្រូបង្រៀន​ ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​រៀបចំ​ការប្រកួតប្រជែង​គ្រូបង្រៀន​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០​ជា​លើកដំបូង​នៅ​កម្ពុជា ​នៅ​ដើមខែ​ធ្នូ​ ឆ្នាំ​២០២០​ខាងមុខ​។

លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​ការប្រកួតប្រជែង​គ្រូបង្រៀន​ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ធ្វើឡើង​តាមរយៈ​វេទិកា​អប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​លើក​ទី​១​នៅ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៣​ដល់​០៤ ខែធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ​។

តាមរយៈ​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​អប់រំ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​១៣​វិច្ឆិកា លោក​រដ្ឋមន្ត្រី​បាន​បន្ត​« គ្រូបង្រៀន ចាប់ពី​កម្រិត ម​តេ្ត​យ្យ​សិក្សា រហូតដល់​មធ្យមសិក្សា​ទុតិយភូមិ ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ជំនួយ​ដល់​ការរៀន និង​បង្រៀន ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩ ក៏​ដូច​បរិបទ​នៃ​ការអប់រំ​បែប​ឌីជីថល និង​ការសិក្សា​ពេញ​មួយ​ជីវិត ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី គ្រូបង្រៀន​ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ (The Most Innovative Teacher 2020) ដែល​នឹង​ប្រកាស​លទ្ធផល​នៅក្នុង វេទិកា​អប់រំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើក​ទី​១ នៅ​កម្ពុជា​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​លោកគ្រូ​អ្នកគ្រូ​ដែលមាន​បំណង​ចូលរួម​ប្រកួត​ត្រូវមាន​លក្ខខណ្ឌ​មួយចំនួន​ដូចជា​ជា​ជនជាតិ​ខ្មែរ និង​កំពុងស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ជា​គ្រូបង្រៀន ដែល​កំពុង​បង្រៀន​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ ឬ​ឯកជន​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​គាំទ្រ​ដល់​ការបង្រៀន​-​រៀន និង​ការសិក្សា​ស្រាវជ្រាវ​។ មានការ​គាំទ្រ​ពី​គណៈ​គ្រប់គ្រង​សាលារៀន ឱ្យ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​នេះ​។

ទាក់ទិន​នឹង​ការដាក់​ពាក្យ​វិញ​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​លោកគ្រូ​អ្នកគ្រូ​ត្រូវបំពេញ​ព័ត៌មាន​លម្អិត​អំពី គំនិត​ច្នៃប្រឌិត​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា (​គំរូ​ទម្រង់​បែបបទ​ជូន​ភ្ជាប់​http://bit.ly/ ReInnoT)​។​ថត​វីដេអូ​ខ្លី​រយៈពេល ៧​នាទី​បរិយាយ​អំពី គំនិត​ច្នៃប្រឌិត​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ដែល​ត្រូវដាក់​ស្នើ​ចូល​ប្រកួតប្រជែង​ផ្ញើ​ទម្រង់​ព័ត៌មាន​លម្អិត និង​វីដេអូ​ខ្លី ជូន​ក្រុមការងារ តាមរយៈ​អ៊ីមែល https://www.eforum.moeys.gov.kh/most-innovative-teacher-2020 និង​ផ្ញើ​ទម្រង់​ព័ត៌មាន​លម្អិត និង​វីដេអូ​ខ្លី ជូន​ក្រុមការងារ តាមរយៈ​អ៊ីមែល dit.itcd@moeys. gov.kh និង​បណ្ដាញ​តេ​ឡេ​ក្រាម​066 901807​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ ចំពោះ​ការដាក់​ពាក្យ​ប្រកួតប្រជែង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១៧:00​ជា​កំណត់​។

គួរ​បញ្ជាក់​ថា ​ការប្រកួតប្រជែង​គ្រូបង្រៀន​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ជ័យលាភី​ចំណា​ច់​ថ្នាក់​លេខ​១​នឹង​ទទួលបាន​ថវិកា​៥​លាន​រៀល​និង​កុំព្យូទ័រ​យួរដៃ​ម៉ាក​កុំពី​១​គ្រឿង ចំណា​ច់លេ​ខ​២​ទទួល​បាន​ថវិកា​២​លាន​រៀល​និង​កុំ​ព្យូ​ទ័​រ​យួរដៃ​ម៉ាក​កុំពី​១​គ្រឿង និង​ចំណាត់​ថ្នាក់​លេខ​៣​ទទួលបាន​ថវិកា​១​លាន​៤​សែន​រៀល​និង​កុំ​ព្យូ​ទ័​រ​យួរដៃ​ម៉ាក​កុំពី​១​គ្រឿង៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤២ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤២ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម