Connect with us

ព័ត៌មានជាតិ

​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​រួម​គំនិត​ក្បត់ ​ចំនួន៦៨នាក់ បន្ថែម​ទៀត ​

បានផុស

នៅ

នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​​ ​បានយកដីកាកោះហៅ អ្នក​ពាក់ព័ន្ធក្នុងសំណុំរឿង​រួមគំនិតក្បត់​​ចំនួន៦៨នាក់បន្ថែមទៀត ​ទៅបិទនៅអតីត​ស្នាក់គណបក្ស​សង្គ្រោះ​ជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យចូលសវនា​ការ ​នៅថ្ងៃទី២៦ ខែ​វិច្ឆិកា​ខាងមុខ​។​​

បើតាមដីកា ដែលសមត្ថកិច្ចនគរបាលយកទៅបិទនៅអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិនោះ គឺសុទ្ធ​តែពាក់ព័ន្ធ​​សំណុំរឿង “រួមគំនិតក្បត់” និង “ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍” ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០១៩​​។​​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី០៣ ខែវិច្ឆិកា ដដែលនេះ សមត្ថកិច្ច​បានយកដីការកោះហៅ ទណ្ឌិត សម រង្ស៊ី និងបក្សពួកប្រមាណជិត៥០ នាក់ ទៅបិទនៅអតីតទីស្នាក់ការ អតីតគណបក្សសង្គ្រោះជាតិ ផងដែរ​ ដើម្បី​ចូលរួមសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខ នៅក្នុងសំណុំរឿង រួមគំនិតក្បត់ និងញុះញង់ឲ្យមាន​ភាព​វឹកវរដល់សន្តិសុខសង្គម។ 

មេដឹកនាំសំខាន់ៗ ដែលកោះហៅនៅក្នុងសំណុំរឿងនេះ មានដូចជា លោក សម រង្ស៊ី, លោក លី រតនរស្មី, លោក មោញ សារ៉ាត់, លោកអ៊ូ ច័ន្ទឫទ្ធិ, លោក ម៉ែន សុថាវរិន្ទ្រ, អ្នកស្រី យក់ នាង, លោក ឡុង រី , លោក​ស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក អ៊ុំ សំអាន, លោក អ៊ីសា  ឧស្មាន, លោក តុ វ៉ាន់ចាន់ និង​លោក ហូរ វ៉ាន់ ជាដើម សរុប៤៧ រូប។

សមាសភាពចៅក្រមជំនុំជម្រះនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន : លោក រស់ ពិសិដ្ឋ ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះ, លោក កើត សាំង ចៅក្រម​ប្រឹក្សាជំនុំជម្រះ, លោក អឹម វណ្ណៈ ចៅក្រមប្រឹក្សាជំនុំជម្រះ។

លោក សម រង្ស៊ី ធ្លាប់ត្រូវបានតុលាការចោទប្រកាន់ពីបទរួម គំនិតក្បត់ និង​ញុះញង់ឲ្យប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្តនៅប្រទេសកម្ពុជា និង​ទីកន្លែង​ផ្សេងៗ​ទៀត កាលពីថ្ងៃទី២០ ទី២១ ទី២២, ២៥, ២៦ នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា​៤៩៤​ និងមាត្រា៤៩៥​នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជា​ណាចក្រកម្ពុជា ​នៃក្រមព្រហ្មទណ្ឌ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា៕

អត្ថបទ ៖ កោះកែវ​
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៤ នាទីutes មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ហៅការ​​ប្រើ​ម៉ាស៊ីន​ចុះ​ហត្ថលេខា​របស់​ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយ​​ប្រវត្តិសាស្រ្ត​

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​លោក ពូទីន បញ្ជា លោក Shoigu ទៅ​ទស្សនកិច្ច​​កូរ៉េខាងជើង ក្រោយអ៊ុយ​ក្រែន​ប្រើដ្រូន​វាយប្រហារ​​​​​​​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៤ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម