ព័ត៌មានជាតិ
កោះហៅអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរួមគំនិតក្បត់ ចំនួន៦៨នាក់ បន្ថែមទៀត
នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បានយកដីកាកោះហៅ អ្នកពាក់ព័ន្ធក្នុងសំណុំរឿងរួមគំនិតក្បត់ចំនួន៦៨នាក់បន្ថែមទៀត ទៅបិទនៅអតីតស្នាក់គណបក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យចូលសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។
បើតាមដីកា ដែលសមត្ថកិច្ចនគរបាលយកទៅបិទនៅអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិនោះ គឺសុទ្ធតែពាក់ព័ន្ធសំណុំរឿង “រួមគំនិតក្បត់” និង “ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍” ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ដដែលនេះ សមត្ថកិច្ចបានយកដីការកោះហៅ ទណ្ឌិត សម រង្ស៊ី និងបក្សពួកប្រមាណជិត៥០ នាក់ ទៅបិទនៅអតីតទីស្នាក់ការ អតីតគណបក្សសង្គ្រោះជាតិ ផងដែរ ដើម្បីចូលរួមសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខ នៅក្នុងសំណុំរឿង រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
មេដឹកនាំសំខាន់ៗ ដែលកោះហៅនៅក្នុងសំណុំរឿងនេះ មានដូចជា លោក សម រង្ស៊ី, លោក លី រតនរស្មី, លោក មោញ សារ៉ាត់, លោកអ៊ូ ច័ន្ទឫទ្ធិ, លោក ម៉ែន សុថាវរិន្ទ្រ, អ្នកស្រី យក់ នាង, លោក ឡុង រី , លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក អ៊ុំ សំអាន, លោក អ៊ីសា ឧស្មាន, លោក តុ វ៉ាន់ចាន់ និងលោក ហូរ វ៉ាន់ ជាដើម សរុប៤៧ រូប។
សមាសភាពចៅក្រមជំនុំជម្រះនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន : លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក កើត សាំង ចៅក្រមប្រឹក្សាជំនុំជម្រះ, លោក អឹម វណ្ណៈ ចៅក្រមប្រឹក្សាជំនុំជម្រះ។

លោក សម រង្ស៊ី ធ្លាប់ត្រូវបានតុលាការចោទប្រកាន់ពីបទរួម គំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី២០ ទី២១ ទី២២, ២៥, ២៦ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ កោះកែវ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


