Connect with us

ព័ត៌មានជាតិ

​ជិះ​ម៉ូតូ លក់​ថ្នាំញៀន​តាម​ភូមិ ចំ​ថ្ងៃ​ស៊យ​ប៉ះ​ចំ​ប៉ូលិស​កំពុង​រកមុខ

បានផុស

នៅ

​លោក​វរ​សេនីយ៍​ទោ ឡូ ភារម្យ អធិការរង នគរបាលខណ្ឌច្បារអំពៅ ទទួលផែនគ្រឿងញៀន បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ នគរបាលខណ្ឌច្បារអំពៅ បាន​យកមុខសញ្ញាចែកចាយថ្នាំញៀន ដែលនគរបាល ​ចាប់ខ្លួន កាលពីយប់ថ្ងៃ​ទី១៤ ខែវិច្ឆិកា ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពីបទ​ជួញដូរ​សារជាតិ​ញៀន​ដោយ​ខុសច្បាប់។
 
លោក​អធិការ​រង​បន្ត​ថា កាលពីយប់ថ្ងៃចាប់ខ្លួន ជនសង្ស័យឈ្មោះខៀវ រាំបូ ភេទប្រុស អាយុ២៩ឆ្នាំ​ស្នាក់​នៅ​ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានជិះម៉ូតូ ម៉ាកគុបជ្រុង​ពណ៌ ​ទឹក​ប៊ិច​ពាក់​ស្លាក​លេខ ផ ០៧ ៦៨ ភព​១ ដោយមានថ្នាំញៀន ជាប់ខ្លួនចំនួន៣៥កញ្ចប់ ក្នុងបំណងលក់ថ្នាំ​ឲ្យ​ម៉ូយ។
 
ប៉ុន្តែ​ខណៈ​នោះ ស្រាប់​តែ​ឃើញ​នគរបាល​ស្លៀកពាក់​ស៊ីវិល​ឈ​រេរា​នៅ​ក្បែរ​ផ្លូវ ស្មាន​តែ​ម៉ូយចាំទិញថ្នាំ ក៏​ទៅ​សួរ តែងាកមុខមកស្រាប់តែនគរបាលសោះ។ ភ្លាមៗនោះ នគរបាលចាប់ឃាត់ខ្លួន ព្រោះកំពុង​ស្វែង​រកមុខជាយូមកហើយ៕
 
អត្ថបទ ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម