Connect with us

ព័ត៌មានជាតិ

នគរបាលវៀតណាម និងកម្ពុជា បន្តសហការគ្នាលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការផ្លាស់ប្ដូរពាណិជ្ជកម្មនៅព្រំដែន

បានផុស

នៅ

នគរបាលវៀតណាម នឹងបន្តសហការ ជាមួយនគរបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការផ្លាស់ប្ដូរពាណិជ្ជកម្ម នៅតាមព្រំដែន នៃប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងសាលិខិតអបអរសាទររបស់ក្រសួងនគរបាលវៀតណាមផ្ញើ ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកតូ ឡឹម រដ្ឋមន្ត្រី នៃក្រសួងនគរបាលវៀតណាម បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរ នឹងមានទំនាក់ទំនង​សហប្រតិបត្តិការកាន់តែជិតស្និទ្ធ បន្តផ្ដល់ព័ត៌មានឲ្យគ្នាបានទាន់ពេលវេលាក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ បន្តរក្សាការផ្លាស់ប្ដូរពាណិជ្ជកម្មតំបន់ព្រំដែន បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្លាំងនគរបាលវៀតណាម និងកងកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា តាមបរិបទជាក់ស្ដែងក្នុងការអនុវត្តបណ្ដាខ្លឹមសារទាក់ទងនឹងផែនការសហប្រតិបត្តិការ ដែលបានចុះហត្ថលេខារវាងក្រសួងទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្តថា តាងនាមប្រជាជនវៀតណាម និងកងកម្លាំងនគរបាល ប្រជាជនវៀតណាមលោកបានបង្ហាញនូវក្ដីរីករាយ និងអបអរចំពោះការបន្តសម្រេចបាននូវសមិទ្ធផលធំធេងគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយបញ្ញា​ញាណរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលញ៉ាំងឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ មានសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍​ក្នុងតំបន់ និងលើពិភពលោក។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រមជាមួយគ្នានេះដែរ ក្រសួងនគរបាលវៀតណាម ក៏បានសម្ដែងនូវការដឹងគុណចំពោះការគាំទ្ររបស់ប្រជាជន និងកងកម្លាំងនគរបាលជាតិកម្ពុជា ក្នុងបុព្វហេតុការពារសន្តិសុខជាតិ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិ​ភាពសង្គម និងបានសហការជិតស្និទ្ធជាមួយវៀតណាម ក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរបស់អាស៊ាន ផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម