ព័ត៌មានជាតិ
ពីរថ្ងៃទៀត បើឆ្លងផុត ពលរដ្ឋទូទាំងប្រទេសនឹងធូរស្រាលក្នុងចិត្ត
ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថាការធ្វើតេស្តជាលើកទី៤ចំពោះអ្នកដែលមានជាប់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកាដែលជាការធ្វើតេស្តចុងបញ្ចប់គឺជាដំណាក់កាលដ៏សំខាន់ចាំ បាច់ជាទីបំផុតក្នុងការវាយតម្លៃថាអ្នកទាំងនោះមានឆ្លងឬមិនមានឆ្លងជំងឺកូវីដ១៩។
លោកស្រីបានបន្តថា«ការធ្វើតេស្តលើកចុងក្រោយនេះគឺជាការសំខាន់មែនទែនសម្រាប់ព្រឹត្តិការណ៍០៣វិច្ឆិកាហើយការសន្និដ្ឋានចុងបញ្ចប់នៃការចម្លងឬមិនចម្លងវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជាក៏ដូចជាព្រឹត្តិការណ៍០៣វិច្ឆិកានឹងអាចវាយតម្លៃទៅបានលុះត្រាលទ្ធផលបង្ហាញនូវថ្ងៃទី១៨ខែវិច្ឆិកាខាងមុខនេះ»។
លោកស្រីបានបន្ថែមថា«ប្រសិនបើពេលនោះលទ្ធផលតេស្តបង្ហាញថាអវិជ្ជមានទាំងអស់នោះយើងនឹងមានការវាយតម្លៃនិងការសន្និដ្ឋានថាការចម្លងវីរុស១៩ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកានោះគឺមានតែ៤នាក់ទេដែលមានសុខភាពធម្មតាមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរជាការព្រួយបារម្ភនោះទេ ហើយដែលអ្នកទាំង៤នាក់នោះកំពុងមានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត»។
លោកស្រីបានបញ្ជាក់ថា«ក្នុងនាមក្រសួងសុខាភិបាលក៏ដូចជាខ្លួនខ្ញុំផ្ទាល់សូមអំពាវនាវដល់ឯកឧត្តមលោកជំទាវលោកលោកស្រីនិងបងប្អូនអ្នកសារព័ត៍មានក៏ដូចជាលោកអ្នកដែលជាប់បាក់ព័ន្ធព្រឹត្តិការណ៍០៣វិច្ឆិកានេះមេត្តាព្យាយាមអត់ធ្មត់បន្តធ្វើចត្តាឡីស័ករបស់ខ្លួនឲ្យបានគ្រប់ចំនួនថ្ងៃនិងអញ្ជើញមកធ្វើតេស្តលើកទី៤នៅថ្ងៃទី១៨ខែវិច្ឆិកាឲ្យបានគ្រប់ៗគ្នា»។
លោកស្រីបានបន្តទៀតថាការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនេះមានសារសំខាន់ណាស់ក្នុងដំណាក់កាលនេះដែលយើងទាំងអស់គ្នាបានរួមចំណែកក្នុងការទប់ស្កាត់កុំឲ្យមានការចម្លងវីរុស១៩នេះចូលទៅក្នុងសហគមន៍ជាយថាហេតុព្រោះថាបើទោះបីជា លទ្ធផលនៃការធ្វើតេស្តលើកទី៣បង្ហាញថាអ្នកដែលជាប់ពាក់ព័ន្ធព្រឹត្តិ ការណ៍០៣វិច្ឆិកាបង្ហាញថាលទ្ធផលអវិជ្ជមានដែលជាលទ្ធផលមួយល្អប្រសើរសម្រាប់ប្រទេសកម្ពុជាក៏ពិតមែន តែយើងក៏កំពុងស្ថិតនៅក្នុងស្ថានភាពមួយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចផងដែរ។
គួរបញ្ជាក់ថាគិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ក្រសួងបានធ្វើតេស្តអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍០៣វិច្ឆិសរុបចំនួនតេស្ត៣៧៦២ វត្ថុ សំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១១៩៥សំណាក) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៤នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៤ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១១ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)