Connect with us

ព័ត៌មានជាតិ

កម្ពុជាឆ្លើយតបការចោទប្រកាន់​​របស់ទី​ប្រឹក្សាសន្តិសុខជាតិអាមេរិក​

បានផុស

នៅ

នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែល​ធ្វើឡើងតាមប្រពន្ធ័វីដេអូ កាលពីថ្ងៃទី​១៤ ខែ​វិច្ឆិកា លោក រ៉ូបឺត អូប្រាយអិន ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាន​សម្ដែង​ការ​ព្រួយបារម្ភ ​អំពី​វត្តមាន​កងទ័ព​ជើង​ទឹក​បរទេស និង​បុគ្គលិក នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម និងបាន​អះអាង​ថា វត្តមានកងទ័ពជើងទឹកបរទេសនៅកម្ពុជា​ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការ នៃការដោះ​ស្រាយ​វិវាទ​ដោយ​សន្តិវិធី ការ​លើកកម្ពស់​សុវត្ថិភាព​នាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍ និង​ការហោះហើរនៅក្នុងតំបន់​។​

ឆ្លើយតបការចោទប្រកាន់ដដែលៗនេះ ត្រូវបានលោក​ ឧបនាយក​រដ្ឋ​មន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជា​តំណាង​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​កម្ពុជា បាន​បាន​បញ្ជាក់​ថា កម្ពុជាគ្មានមូលដ្ឋានយោធាបរទេសណាមួយ​ នៅលើទឹកដីរបស់ខ្លួន​ទេ ហើយ​ទៅថ្ងៃមុខ ក៏នឹងពុំមានដែរ​។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន​ បញ្ជាក់យ៉ាងដូចនេះថា “ខ្ញុំសូមឆ្លើយតបទៅនឹង​ការ​ព្រួយបារម្ភ ដែលបានលើកឡើងថា ប្រទេសកម្ពុជា មានផែនការឲ្យដាក់បរិក្ខារ និង​កម្លាំង​យោធា​ចិននៅមូលដ្ឋានទ័ពជើងទឹករាម។ ខ្ញុំចាំបាច់ត្រូវតែឆ្លើយតប ពីព្រោះការចោទប្រកាន់ម្តងហើយ​ម្តងទៀត និងការផ្សព្វផ្សាយរឿងដែលគ្មានមូលដ្ឋានបែបនេះ អាចធ្វើឱ្យអន្តរាយដល់ការជឿ​ទុក​ចិត្តគ្នា និងបង្កអរិភាពរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។ ដូចដែលខ្ញុំបានបញ្ជាក់រួចមកហើយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ហើយនាយករដ្ឋ​មន្រ្តីរបស់ខ្ញុំ ក៏បានធ្វើការបញ្ជាក់ដូចគ្នានេះ ម្តងហើយម្តងទៀតថា ​កម្ពុជាគ្មាន ហើយថ្ងៃមុខ ក៏​នឹង​ពុំមានដែរ នូវមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ្ញុំសូមបញ្ជាក់សាជាថ្មីថា ​រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ឯក​រាជ្យ និង​អព្យាក្រឹត តាមសេចកី្តចែងក្នុង​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា ដែលហាមឃាត់​ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសកម្ពុជា”។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន​ លើកឡើងទៀតថា “ក្នុងនាមជាប្រទេសមួយដែល​មាន​អធិបតេយ្យ និងឯករាជ្យ មានបូរណភាពទឹកដីពេញលេញ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិ​បាល​ស្របច្បាប់ និងមានសិទ្ធិស្មើគ្នាដូចប្រជាជាតិដទៃទៀតក្នុងតំបន់ ក៏ដូចជានៅជុំវិញពិភព​លោក​ ប្រទេសកម្ពុជា មានសិទ្ធិពេញលេញ និងមិនអាចកាត់ផ្តាច់បាន ក្នុងការ​កែលំអ​មូលដ្ឋាន​កងទ័ពជើងទឹក ​កំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធនាវា​ចរណ៍របស់ខ្លួន ដើម្បីបំពេញសេចកី្តត្រូវការ​ក្នុង​ពេលបច្ចុប្បន្ន ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស គឺដោយហេតុផលនេះហើយ  ដែល​មជ្ឈ​មណ្ឌលសមុទ្ររបស់យើងនៅឯមូលដ្ឋានទ័ពជើងទឹករាម​ត្រូវ​បានផ្លាស់ទៅទីតាំងថ្មី  ប៉ុន្តែក៏នៅតែ​ស្ថិតក្នុងតំបន់គម្រោងជាមួយគ្នា”។

បើតាមលោក​បណ្ឌិត​ អូន ព័ន្ធមុន្នីរ័ត្ន ​សកម្មភាពទាំងនេះ ផ្ទុយស្រឡះពីការ​ចោទប្រ​កាន់ដែលថា “មជ្ឈមណ្ឌលនេះត្រូវបិទចោល នាយករដ្ឋមន្រ្តីរបស់ខ្ញុំ បានអញ្ជើញមិត្តភក្តិបរទេស ដែលចាប់​អារម្មណ៍ទាំងអស់ ឲ្យចូលរួមធ្វើហិរញ្ញប្បទានទ្រទ្រង់ដល់មជ្ឈមណ្ឌលនេះ។ យើងស្វាគមន៍ចំពោះការផ្តល់ជំនួយ និងការបន្តផ្តល់ជំនួយពីសហរដ្ឋអាមេរិក អូស្រ្តាលី  កូរ៉េខាង​ត្បូង​ ជប៉ុន ចិន និងប្រទេសដទៃទៀត  ដរាបណាជំនួយ​នេះមិនរារាំងយើង​ក្នុងការអនុវត្តសិទ្ធិ​អធិបតេយ្យរបស់ខ្លួន​”។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ កាលពីថ្មីៗនេះ ​លោកអគ្គបណ្ឌិតសភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន​ ក៏បាន​បញ្ជាក់ជូនថ្នាក់ដឹកនាំ​នៅក្នុងកិច្ចប្រជុំនោះដែរ ​ដោយបាន​លើកឡើង​ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងប្រ​កាន់ខ្ជាប់នូវ​ឯករាជ្យភាព និង​អព្យាក្រឹតភាព ក្នុងកិច្ចការពារជាតិ និងអធិប​តេយ្យ ដោយ​មិនអនុញ្ញាតឱ្យ​មាន​វត្ត​មានយោធាបរទេសណាមួយ នៅក្នុងទឹកដីកម្ពុជាឡើយ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម