Connect with us

ព័ត៌មានជាតិ

ទឹកកួច​យក​បុរស​ម្នាក់​ ពេល​ទៅ​បង់​ត្រី​

បានផុស

នៅ

បុរស​ម្នាក់​ទៅ​បង់​ត្រី ​នៅមុខ​ទឹក​ដែល​ហូរ​ខ្លាំង ​រអិល​ជើង​ធ្លាក់​ចូល​ទឹក​ជ្រៅ​ បណ្តាល​ឲ្យ​ទឹក​កួច​យក​លង់​ស្លាប់​ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ចូល​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ ក្នុង​ចំណុច​ប្រឡាយ​មុខ​បួន ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍​ ស៊ី ឌី អធិការនករបាល ​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ធុន ចិ​ត្រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ ​លោក​វរសេនីយ៍ត្រី ឈឹម វុទ្ធី មន្ត្រី​នគរបាល​យុត្តិធម៌​ក្រុង​ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​នៅ​រស់ ជនរងគ្រោះ​និង​អ្នក​បង់​ត្រី​ឯទៀត តែង​ទៅ​បង់​ត្រី​នៅ​កន្លែង​កើតហេតុ​ជាប្រចាំ។​ នៅ​ថ្ងៃ​កើត​ហេតុ​នោះ ជនរងគ្រោះ​បាន​ទៅ​បង់​ត្រី​ម្នាក់ឯង​ ដោយ​មិត្តភ័ក្ដិ​មិនបាន​ទៅជា​មួយ​ទេ​ ពេល​កំពុង​បង់​ត្រី​នៅ​កន្លែង​មុខទឹក ​ដែល​កំពុង​ហូរ​ខ្លាំង​ចៃដន្យ​រអិល​ជើង​ធ្លាក់​ចូល​ ក្នុង​ទឹក​កួច​យក​ទៅ​បាត់​ មាន​អ្នក​ជួយ​រុករក​ដែរ​តែ​រក​មិន​ឃើញ​។

លុះដល់​ព្រឹក​នៅ​វេលា​ម៉ោង​ជិត​៧​ ដោយ​សមត្ថកិច្ច​នគរ​បាល កងរាជអាវុធហត្ថ មន្ត្រី​អាជ្ញាធរ​ក្រុង ​និង​អ្នកភូមិ​ជួយ​រុករក​យ៉ាងសកម្ម​ ទើប​រាវរក​ឃើញ​សព​។ ​សព ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​ផ្ទះ​ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ជិះ​ផុត​តែ​ឡើងមិន​រួច រថយន្ត​ដឹក​ឥដ្ឋ​ ថយ​ក្រោយ​បុក​បង្កាន់ដៃស្ពាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម