ព័ត៌មានជាតិ
បញ្ជូនបុរស ដែលយកកាំភ្លើងភ្ជង់ចាប់រំលោភនារី ទៅតុលាការ
មន្ត្រីប៉ូលិសប៉ុស្តិ៍ព្រែកលៀប ដែលស្ត្រីម្នាក់ប្តឹងថា យកកាំភ្លើងភ្ជង់ចាប់រំលោភក្បែររបង បានសម្រច ហើយទារសងជំងឺចិត្ត១ម៉ឺនដុល្លារនោះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការថ្ងៃស្អែកនេះ ដោយសារតែគ្មានលុយសងទៅស្ត្រីរងគ្រោះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីប៉ូលិសខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៦ខែវិច្ឆិកានេះ។

បើតាមមន្ត្រីនគរបាលខាងលើ បានឲ្យដឹងថា ប៉ូលិសរូបនោះ ត្រូវជនរងគ្រោះប្តឹងទាមទារសំណងជំងឺចិត្ត១ម៉ឺនដុល្លារ ពីបទភ្ជង់កាំភ្លើងឲ្យដោះសម្លៀកបំពាក់ ហើយរំលោភពីក្រោយ នៅក្បែររបងរហូតបានសម្រេច ខណៈនាងនិងប្តីបានទៅបេះក្រអៅឈូក នៅចំណុចមួយនៅភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ ប្រភពបន្តថា ក្រោយពីដេញចាប់និងមានផ្ទះអាវុធ២គ្រាប់ផង ទើបចាប់ជនសង្ស័យបាន រួចយកមកសាកសួរ ហើយភាគីទាំងសងខាង ក៏ចង់សម្របសម្រួលក្រៅប្រពន្ធ័តុលាការ ដោយព្រមសង១ពាន់ដុល្លារ តែខាងជនរងគ្រោះមិនព្រម នៅតែទាមទារ១ម៉ឺនដុល្លារ ប៉ុន្តែក្រុមគ្រួសារជនសង្ស័យមិនមានលទ្ធភាពសងនោះទេ។
មន្ត្រីនគរបាលជាប់ចោទរូបនោះ ឈ្មោះ ខេម វណ្ណឌី អាយុ៣៣ឆ្នាំ មុខរបរជានគរបាលប៉ុស្តិ៍ព្រែកលៀប ខណ្ឌជ្រោយចង្វារ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ។ចំណែកនារីរងគ្រោះដែលប្តឹងចោទនោះឈ្មោះ ស .ស្រ. ទ អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។


សូមរំលឹកថា មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកលៀបម្នាក់ ត្រូវបាននារីរងគ្រោះ ប្តឹងចោទប្រកាន់និងទាមទាជំងឺចិត្ត១ម៉ឺដុល្លារ បន្ទាប់ពីបានប្រើប្រាស់កាំភ្លើង ខ្លី ម៉ាករ៉ូឡូមួយដើមភ្ជង់នាង ឲ្យដោះសម្លៀកបំពាក់ ហើយចាប់រំលោភរហូតបានសម្រេច១ដង។ តាមពាក្យបណ្តឹងនារីរងគ្រោះ បានរៀបរាប់ប្រាប់នគរបាលឲ្យដឹងទៀតថា កាលពីវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នាងនិងប្តី បានជិះម៉ូតូម៉ាកហុងដា ចេញពីផ្ទះមកដកក្រអៅឈូកនៅចំណុចកើតហេតុក្នុងភូមិ កប់ស្រូវតូច សង្កាត់គោករការ ដោយប្តីនាងបានឲ្យនាងឈរចាំម៉ូតូរីឯប្តីបានទៅដកក្រអៅឈូកនៅឆ្ងាយ ខណៈនោះជនសង្ស័យ បានជិះម៉ូតូមកឈប់ក្បែររបង រួចបានដើរសំដៅមករក ដោយសួរថាប្តីទៅណា តែនាងមិនតបនោះទេ។ ក្រោយមកស្រាប់តែជនសង្ស័យដកកាំភ្លើងម៉ាក ROLO មកភ្ជង់គំរាមឲ្យដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេចតែម្តង។
តាមព័ត៌មានបានឲ្យដឹងទៀតថា បន្ទាប់ពីរំលោភរួច នាងបានប្រើល្បិច ធ្វើជាសុំលេខទូរស័ព្ទជនសង្ស័យ ដើម្បីទុកសម្រាប់ទាក់ទងគ្នាពេលក្រោយ។ លុះក្រោយមកនាង ក៏បានទៅដាក់ពាក្យបណ្តឹង នឹងណាត់ជួប នៅក្នុងភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ដោយជនសង្ស័យ បានជិះ រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2W-4327មកជួយ តែទំនងជាដឹងខ្លួន ក៏បើកគេចរហូតដល់ មហាវិថីវិមានឈ្នះ ភ្លាមៗនោះ សមត្ថកិច្ចខណ្ឌព្រែកព្នៅបាញ់គំរាម២គ្រាប់ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតរួមមាន កាំភ្លើងម៉ាក ROLO លេខ 874015 ចំនួន១ដើម, គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់, មួយគ្រឿង និងទូរស័ព្ទ ១គ្រឿងរួមជាមួយរថយន្ត ម៉ាកកូរ៉ូឡាមួយគ្រឿង។ ទោះបីជាយ៉ាងណា តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យ ដែលជាមន្ត្រីនគរបាលបានសារភាពថា ខ្លួនពុំបានប្រព្រឹត្តអំពើបែបនេះនោះទេ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួន នៅអធិការដ្ឋាន ខណ្ឌព្រែកព្នៅ នឹងកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖ ឌីរៀ
សូមចុចអាន៖ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ០៨នាក់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ