Connect with us

ព័ត៌មានជាតិ

បញ្ជូន​បុរស​ ដែល​យក​កាំភ្លើង​ភ្ជង់​ចាប់​រំលោភ​នារី​​ ទៅ​តុលាការ​

បានផុស

នៅ

​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ព្រែកលៀប​ ដែល​ស្ត្រី​ម្នាក់​ប្តឹង​ថា ​យក​កាំភ្លើង​ភ្ជង់​ចាប់រំលោភ​ក្បែរ​របង​ បា​នស​ម្រ​ច ហើយ​ទារ​សងជំងឺចិត្ត​១​ម៉ឺ​ន​ដុល្លារ​នោះ ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ថ្ងៃស្អែក​នេះ​ ដោយសារតែ​គ្មាន​លុយ​សង​ទៅ​ស្ត្រី​រងគ្រោះ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​មន្ត្រីនគរបាល​ខាងលើ ​បាន​ឲ្យ​ដឹង​ថា ប៉ូលិស​រូបនោះ ​ត្រូវ​ជនរងគ្រោះ​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​១​ម៉ឺ​ន​ដុល្លារ ពីបទ​ភ្ជង់​កាំភ្លើង​ឲ្យ​ដោះ​សម្លៀកបំពាក់ ​ហើយ​រំលោភ​ពីក្រោយ​ នៅក្បែរ​របង​រហូត​បាន​សម្រេច​ ខណៈ​នាង​និង​ប្តី​បាន​ទៅ​បេះ​ក្រអៅឈូក​ នៅ​ចំណុច​មួយ​នៅ​ភូមិ​កប់​ស្រូវ​តូច​ សង្កាត់​គោក​រការ ​ខណ្ឌ​ព្រែក​ព្នៅ។ ប្រភព​បន្តថា​ ក្រោយពី​ដេញ​ចាប់​និង​មានផ្ទះ​អាវុធ​២​គ្រាប់​ផង​ ទើប​ចាប់​ជនសង្ស័យ​បាន រួច​យកមក​សាកសួរ ហើយ​ភាគី​ទាំងសងខាង​ ក៏​ចង់​សម្របសម្រួល​ក្រៅ​ប្រពន្ធ័​តុលាការ ដោយ​ព្រម​សង​១​ពាន់​ដុល្លារ តែ​ខាង​ជនរងគ្រោះ​មិន​ព្រម​ នៅតែ​ទាមទារ​១​ម៉ឺន​ដុល្លារ ប៉ុន្តែ​ក្រុមគ្រួសារ​ជនសង្ស័យ​មិនមាន​លទ្ធភាព​សង​នោះទេ។

មន្ត្រីនគរបាល​ជាប់ចោទ​រូបនោះ​ ឈ្មោះ ខេ​ម វណ្ណឌី អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​នគរបាល​ប៉ុស្តិ៍​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ស្នាក់នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​។​ចំណែក​នារី​រងគ្រោះ​ដែល​ប្តឹង​ចោទ​នោះ​ឈ្មោះ​ ស .​ស្រ​. ទ​ អាយុ​២៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ខេ​ម វណ្ណឌី
នារីរងគ្រោះ

សូម​រំលឹកថា មន្ត្រីនគរបាល​ប៉ុស្តិ៍​ព្រែកលៀប​ម្នាក់ ត្រូវបាន​នារី​រងគ្រោះ ប្តឹង​ចោទប្រកាន់​និង​ទាមទា​ជំងឺ​ចិត្ត​១​ម៉ឺ​ដុល្លារ បន្ទាប់ពី​បាន​ប្រើប្រាស់​កាំភ្លើង ខ្លី ម៉ាក​រ៉ូឡូ​មួយ​ដើម​ភ្ជង់​នាង ឲ្យ​ដោះ​សម្លៀកបំពាក់​ ហើយ​ចាប់រំលោភ​រហូត​បានសម្រេច​១​ដង។​ តាម​ពាក្យបណ្តឹង​នារី​រងគ្រោះ បាន​រៀបរាប់​ប្រាប់​នគរបាល​ឲ្យ​ដឹងទៀតថា កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១២​ ខែវិច្ឆិកា ឆ្នាំ​២០២០​ នាង​និង​ប្តី បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ចេញពីផ្ទះ​មក​ដក​ក្រអៅឈូក​នៅ​ចំណុចកើតហេតុ​ក្នុងភូមិ កប់​ស្រូវ​តូច សង្កាត់​គោក​រការ ដោយ​ប្តី​នាង​បានឲ្យ​នាង​ឈរ​ចាំ​ម៉ូតូ​រីឯ​ប្តី​បាន​ទៅ​ដក​ក្រអៅ​ឈូក​នៅ​ឆ្ងាយ ខ​ណៈ​នោះ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​របង រួច​បាន​ដើរ​សំដៅ​មករក ដោយ​សួរថា​ប្តី​ទៅណា តែ​នាង​មិន​តប​នោះទេ​។ ក្រោយមក​ស្រាប់តែ​ជនសង្ស័យ​ដក​កាំភ្លើង​ម៉ាក ROLO មក​ភ្ជង់​គំរាម​ឲ្យ​ដោះ​សម្លៀកបំពាក់ រួច​ចាប់រំលោភ​រហូត​បានសម្រេច​តែម្តង​។​

​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងទៀតថា បន្ទាប់ពី​រំលោភ​រួច នាង​បាន​ប្រើល្បិច ធ្វើជា​សុំ​លេខ​ទូរស័ព្ទ​ជនសង្ស័យ ដើម្បី​ទុក​សម្រាប់​ទាក់ទង​គ្នា​ពេល​ក្រោយ​។​ លុះ​ក្រោយមក​នាង​ ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង នឹង​ណាត់ជួប នៅក្នុង​ភូមិ ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ដោយ​ជនសង្ស័យ បាន​ជិះ រថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-4327​មកជួយ តែ​ទំនងជា​ដឹងខ្លួន ក៏​បើក​គេច​រហូតដល់ មហាវិថី​វិមាន​ឈ្នះ​ ភ្លាមៗ​នោះ​ សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ​បាញ់​គំរាម​២​គ្រាប់ ​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។​

​បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​រួមមាន កាំភ្លើង​ម៉ាក ROLO លេខ 874015 ចំនួន​១​ដើម​, គ្រាប់កាំភ្លើង​ចំនួន ០៥​គ្រាប់​, មួយគ្រឿង និង​ទូរស័ព្ទ ១​គ្រឿង​រួមជាមួយ​រថយន្ត ម៉ាក​កូរ៉ូឡា​មួយគ្រឿង។ ​ទោះបីជា​យ៉ាងណា តាម​នគរបាល​បានឲ្យ​ដឹងថា ជនសង្ស័យ ដែលជា​មន្ត្រីនគរបាល​បាន​សារភាពថា ខ្លួន​ពុំបាន​ប្រព្រឹត្ត​អំពើ​បែបនេះ​នោះទេ។ ​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នគរបាល​ឃាត់ខ្លួន នៅ​អធិការដ្ឋាន ខណ្ឌ​ព្រែក​ព្នៅ នឹង​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទ៖ ឌី​រៀ

សូមចុចអាន៖ ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ០៨​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម