Connect with us

ព័ត៌មានជាតិ

តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា​ ធ្លាក់ចុះ​នៅសល់​២៩០០​រៀល ​ក្នុង​មួយ​លីត្រ ​ខណៈ​ប្រេង​ម៉ា​ស៊ូត​ឡើង​បន្តិច

បានផុស

នៅ

​តម្លៃ​ប្រេងសាំង​លក់រាយ ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៦-៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ​មាន​តម្លៃ​ ២៩០០​រៀល ​ក្នុង​១​លីត្រ​ធ្លាក់ចុះ​៥០​រៀល​ ខណៈ​តម្លៃ​ប្រេងម៉ាស៊ូត​កើន​៥០​រៀល​ ពោលគឺ ​២៦០០​ រៀល ក្នុង​មួយ​លីត្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ ដែល​បានចេញ​ផ្សាយ​នៅ​ពីថ្ងៃ​ទី​១៦​វិច្ឆិកា​នេះ​ បាន​ឲ្យ​ដឹងថា​ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​ និង​ដោយមាន​ការចូលរួមចំណែក​ពី​ក្រុមហ៊ុន​ ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​តម្លៃ​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​ ក្នុង​មួយ​លីត្រ​។​ ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នឹង​ចុះមក​នៅ​២៩០០​រៀល​ ក្នុង​មួយ​លីត្រ ​សម្រាប់​សាំង​ធម្មតា​និង​២៦០០​រៀល​ ក្នុង​មួយ​លីត្រ​ សម្រាប់​ប្រេង​ម៉ា​ស៊ូត​។

​ក្រសួងពាណិជ្ជកម្ម​មិនមែនជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ នៅ​កម្ពុជា​ទេ​ គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​ចុះ​នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​តែប៉ុណ្ណោះ​អា​ស្រ័ យ​ហេតុនេះ​សូម​គ្រប់​ស្ថានីយ​លក់រាយ​ប្រេង​ឥន្ទ​នៈ​ទាំងអស់​ប្រតិបត្តិ​តាម​ការចាំបាច់​។ គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​១៥​ ខែវិច្ឆិកា ​ឆ្នាំ​២០២០ ​តម្លៃ​ប្រេងឥន្ធនៈ​ នៅ​កម្ពុ​ជាមាន​ចំនួន​២៩៥០​រៀល ​ក្នុង​មួយ​លីត្ រ​សម្រាប់​សាំង​ធម្មតា​ និង​២៥៥០​រៀល​ ក្នុង​មួយ​លីត្រ​ សម្រាប់​ប្រេង​ម៉ា​ស៊ូត​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​សម្ដេច ស ខេង​ ណែនាំ​អង្គភាព​ ៨​ បង្កើន​ការដោះស្រាយ​មតិយោបល់​ឬ​សំណូមពរ​របស់​មហាជន​ ក្នុង​ហ្វេ​ស​ប៊ុ​ក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម