ព័ត៌មានជាតិ
កុមារដែលយកកង់កញ្ចាស់ទៅប្រណាំង ទទួលបានអាហាររូបករណ៍១០០ភាគ
ដោយមើលឃើញពីភាពក្លាហាន ចេះតស៊ូក្នុងជីវិត និងមានក្តីស្រមៃចង់បន្តការសិក្សាឲ្យបានខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប បានសម្រេចផ្តល់អាហារូបករណ៍១០០ភាគរយ សម្រាប់ថ្នាក់ចំណេះទូទៅ (ពីថ្នាក់ទី៣ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) មួយចប់កម្មវិធីសិក្សាជូនដល់ក្មួយៗទាំង៣នាក់ ឲ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ។

នៅក្នុងពិធីជួបកុមារដែលយកកង់កញ្ចាស់ទៅប្រណាំង ទទួលបានអាហាររូបករណ៍១០០ភាគរយដោយមើលឃើញពីភាពក្លាហាន ចេះតស៊ូក្នុងជីវិត និងមានក្តីស្រមៃចង់បន្តការសិក្សាឲ្យបានខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប បានសម្រេចផ្តល់អាហារូបករណ៍១០០ភាគរយ សម្រាប់ថ្នាក់ចំណេះទូទៅ (ពីថ្នាក់ទី៣ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) មួយចប់កម្មវិធីសិក្សាជូនដល់ក្មួយៗទាំង៣នាក់ ឲ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ។

នៅក្នុងពិធីជួបសំណេះសំណាលនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗទាំងនោះ និងបានអះអាងថា បើទោះបីជាក្មួយជិះកង់ចាស់ មិនល្អដូចគេយ៉ាងណាក៏ដោយ ក៏ក្មួយមិនអស់សង្ឃឹម មិនបាក់ទឹកចិត្តនោះដែរ គឺក្មួយបានខិតខំប្រឹងប្រែងប្រកួតយ៉ាងក្លាហាន និងអស់ពីកម្លាំងកាយចិត្ត រហូតអាចទទួលបានចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ដែលមានទាំងជនជាតិខ្មែរ និងបរទេស។ ហើយអ៊ំក៏សូមលើកទឹកចិត្តក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។

ទន្ទឹមគ្នានេះ លោកបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណដល់លោក គួច ចំរើន និងលោកស្រី ព្រមទាំងក្រុមការងារ ដែលបានជួយសម្របសម្រួលឱ្យក្មួយៗទាំង៣នាក់ មានឱកាសបានទទួលអាហារូបករណ៍នាពេលនេះ។

សូមបញ្ជាក់ថា កុមារដែលទទួលបានអាហារូបករណ៍១០០ភាគរយនោះ មានចំនួន៣នាក់ ទី១-កុមារា ប៉ិច ធារ៉ា អាយុ ១៣ឆ្នាំ ទី២-កុមារា សុវណ្ណ សាលី អាយុ ១៣ឆ្នាំ និងទី៣-កុមារា ឆុន ភារម្យ អាយុ ៩ឆ្នាំ៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក