ព័ត៌មានជាតិ
ជនសង្ស័យឆក់ទូរស័ព្ទពីស្ដ្រីម្នាក់នៅលើស្ពានអាកាសស្ទឹងមានជ័យត្រូវកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌមានជ័យឃាត់ខ្លួនបាន
ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ដ្រីម្នាក់នៅលើស្ពានអាកាសស្ទឹងមានជ័យកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ពិសេសរបស់អធិការនគរបាលខណ្ឌមានជ័យធ្វើការបង្ក្រាបបានហើយកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ស្រែលាភ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ជា ចយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបនិងស្នាក់នៅមិនពិតប្រាកដ ហើកនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់នៅលើស្ពានអាកាសស្ទឹងមានជ័យកាលពីវេលាម៉ោង១២រសៀល ថ្ងៃទី១៦ ខែវិច្ឆិកា មានពិតប្រាកដមែន។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលឃាត់ខ្លូនជនសង្ស័យបាន កម្លាំងអន្តរាគមន៍ពិសេសនៃអធិការនគរបាលខណ្ឌមានជ័យ បានធ្វើការជិះល្បាតក្នុងភូមិសាស្ត្រ ដើម្បីការពារសុវត្តិភាពជូនប្រជាពល់រដ្ធ។ ពេលមកដល់ចំណុចមុខផ្ទះសំណាក់ស្រែលាភ ក៏ប្រទះឃើញជនសង្ស័យក៏ឃាត់សួរនាំនិងឆែកឆេលើខ្លួន ក៏ឃើញសម្ភារះកាច់សោរករម៉ូតូមួយចំនួននិងទូស័ព្ទមួយគ្រឿងរបស់ស្ត្រីរងគ្រោះ ដែលជនសង្ស័យធ្វើសកម្មភាពឆក់បាននៅលើស្ពានអាកាសស្ទឺងមានជ័័យកាលពីរសៀលថ្ងៃទី១៦។
ក្រោយពីឆែកឃើញវត្ថុតាងមួយចំនួននៅលើខ្លួនជនសង្ស័យបែបនេះសមត្ថក៏ធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមផ្លូវច្បាប់៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់