ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងបរិវេណស្តុកអេតចាយ នៅសង្កាត់បឹងទំពុនទី១
ផ្ទះប្រជាពលរដ្ឋ ដែលសាងសង់ឡើង ដោយឈើលាយស័ង្កសីចំនួន៥ខ្នងផ្ទះ នៅក្នុងបរិវេណស្តុកអេតចាយ ក្នុងភូមិចំរើនផល០៦ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍ភ្លាមៗ។
ករណីអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១២និង១៥នាទី រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបានរលត់ទៅវិញ នៅវេលាម៉ោង១២និង ៥០នាទី ដោយបានការអន្តរាគមន៍ទាន់ ពេលវេលារបស់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។
ប្រភពព័ត៌មានពីស្ដ្រីម្នាក់ ដែលរស់នៅទីនោះ បានឲ្យដឹងថា ករណីអគ្គិភ័យនេះកើតឡើង ដោយសារមានបុរសម្នាក់ ជាអ្នកស្នាក់ នៅក្នុងបរិវេណស្តុកអេតចាយនោះដែរ មិនដឹងថាមានរឿងអ្វីឲ្យប្រាកដនោះទេ បានមកដុតផ្ទះខ្លួនឯង ធ្វើឲ្យអណ្ដាតភ្លើងឆេះរាលដាលដល់ផ្ទះអ្នកផ្សេងទៀត សរុបចំនួន៥ខ្នង ហើយក្រោយពីដុតរួច បុរសរូបនោះ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង។ សូមបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះដែរ គឺមិនបណ្ដាលឲ្យមានអ្នករងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ